ជីវិតកម្សាន្ដ
អស់ពី ឯម រៀម ឆ្លងដល់អ្នក Make Up ម៉ាដាម កុល ផ្ទុះការរិះគន់រស់ដើម្បីបំផ្លាញវប្បធម៌
ការបង្ហាញវត្តមានរបស់អ្នកច្នៃម៉ូដ និងអ្នក Make Up ចំនួន ២ រូប គឺលោក ឯម រៀម និង ម៉ាដាម កុល នៅថ្ងៃសម្ពោធ MV បទ “ទេវរាជ“ កំពុងក្លាយជាប្រធានបទក្តៅ ផ្ទុះការវែកញែក និងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

ជាការកត់សម្គាល់សំឡេងការរិះគន់នោះកើតឡើងបន្ទាប់ពីបុគ្គលទាំង ២ រូបខាងលើនេះ បានច្នៃឈុតស្លៀកពាក់ខុសប្លែកពីសិល្បករ-សិល្បការិនីឯទៀតដែលបានចូលរួមពិធីលក្ខណៈផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។ ក្នុងនោះ ក៏មានការរិះគន់ថា បុគ្គល ២ រូបនេះ រស់នៅដើម្បីបំផ្លិចបំផ្លាញវប្បធម៌របស់ប្រទេសកម្ពុជាទេ។
ប្រាកដណាស់លោក ឯម រៀម បានពាក់ឈុតរាជិនី AI គ្រឿងអេឡិចត្រូនិកស្របពេលដែលមហាជនយល់ថា ទង្វើនេះការជាន់ពន្លិចវប្បធម៌ខ្មែរ។ ចំណែកឯអ្នក Make Up ម៉ាដាម កុល បានស្លៀកពាក់ឈុតពណ៌ខ្មៅ មានទ្រង់គ្រឿងលើក្បាល ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនរិះគន់ និងហួសចិត្តនោះ ដោយសារឈុតដែលស្លៀកចូលរួមកម្មវិធីមិនមានលក្ខណៈសមរម្យទេ ពោលគឺចំហស្ទើរចេញចំណុចសំខាន់។

បន្ទាប់ពីឃើញទង្វើរបស់អ្នកទាំង ២ នេះ បានធ្វើឲ្យអ្នកគាំទ្រ និងនិយមតាមដានវិស័យសិល្បៈខ្មែរជាច្រើន ផ្ទុះការរិះគន់ដោយមិនសំចៃមាត់ ដោយក្នុងនោះគេយល់ថា សកម្មភាពរបស់ពួកគេមិនបានឲ្យតម្លៃដល់វប្បធម៌ជាតិទេ ផ្ទុយទៅវិញបុគ្គលល្បីទាំង ២ រូបនេះ កំពុងបំផ្លាញ ឬជាន់ពន្លិច ឬរស់ដើម្បីបំផ្លាញវប្បធម៌។
បើតាមមតិរិះគន់របស់មហាជនប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងថា «ឃើញការស្លៀកពាក់របស់គាត់ ខ្ញុំឆ្អែតបាយ ១ អាទិត្យ មិនសក្ដិសមជាអ្នកច្នៃម៉ូដទេ រៀនសូត្របានខ្ពស់ដែរ តែចេញមកម្ដងណាបំពុលសង្គមរហូត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែមានចំណាត់ការលើពួកគាត់ ព្រោះការច្នៃម៉ូដនេះមិនមែនជាទម្រង់របស់ខ្មែរយើងទេ បើចង់ឲ្យក្មេងជំនាន់ក្រោយយកគំរូតាម គួរឈប់ច្នៃម៉ូដបែបឆ្កួតអ៊ីចឹងទៀត»។

មានសំនួរដែរថា «តើនេះពិតជាកម្មវិធីបង្ហាញពីឈុតតំណាងវប្បធម៌អរិយធម៌របស់ខ្មែរជាផ្លូវការ ឬមួយយ៉ាងណា? តើបុគ្គលទាំងពីររូបចេញមកពីក្រហែងដី ឬពិភពមនុស្សប្រភេទអ្វីណាមួយ? តើវាជាកម្មវិធីបង្ហាញពីឈុតវប្បធម៌បែបអ្នកជិតខាងខ្មែរយើង ឬក៏យើងប្រាថ្នាចង់ប្រកួតប្រជែងយកឈ្នះអ្នកភូមិផងរបងជាមួយរបស់យើង?។ កម្មវិធីតំណាងជាតិអ៊ីចឹង មិនគួរណាឲ្យពពួកស្លៀកពាក់គ្មានពូជសាសន៍ចឹងចូលរួមសោះ ខូចមុខមាត់ប្រទេសជាតិអស់ហើយ»។
ចំណែកខ្លះទៀតថា «ផ្ដាំទៅ ២ នាក់ នឹងផង បើចង់ស្រាតថតបែបណាក៏ថតទៅចុះ ប៉ុន្តែសូមកុំយកម៉ូដមកុដអប្សរាខ្មែរទៅលាបពណ៌ ហើយថតអាសបែបនេះ ជាពិសេសនាងអាវខ្មៅ។ បើជ្រុលបង្ហាញចឹង កុំទាញអាវបិទអី បង្ហាញឲ្យគេឃើញចុងផង ក្រែងលោគេសរសើរថា ចុងស្អាត ឬអាក្រក់ ក្រសួងវប្បធម៌គួរមើលផង លើសហើយ លើសខ្លាំងបំផុត គឺម្នាក់ស្រីនឹងហ្មង»។ ទោះបីយ៉ាងណា មិនទាន់មានការប្រតិកម្មបកស្រាយពីអ្នកទាំង ២ ខាងលើ នៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា







-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


