ជីវិតកម្សាន្ដ
Hyeri ទ្រហោយំ ក្រោយត្រូវអ្នកសារព័ត៌មានជជីកសួរភាពយន្តថ្មីគ្រោងចាក់បញ្ចាំង
ភាពយន្តថ្មីក្រោមចំណងជើងថា ‘Victory’ ដឹកនាំដោយ Park Beom Soo និងបានប្រារព្ធឡើងនៅ CGV Yongsan I’Park Mall តំបន់ Yongsan-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ០៥ ខែសីហា ព្រមទាំងមានការចូលរួមពីតារាសម្ដែង Hyeri, Park Se Wan, Lee Jung Ha, Jo A Ram យ៉ាងច្រើនកុះករ។
ទោះបីយ៉ាងណា អំឡុងពេលសន្និសីទសារព័ត៌មាន តារាសម្ដែងស្រីវ័យ៣០ឆ្នាំ ស្រាប់តែយកដៃបិទមុខនិងសម្រកទឹកភ្នែកភ្លាមៗ ខណៈពេលកំពុងស្តាប់អ្នកកាសែតសួរសំណួរពាក់ព័ន្ធនឹងភាពជោគជ័យនៃភាពយន្តមួយនេះ។ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះ នាងបានពន្យល់ថា វាហាក់ដូចជាអ្នកយល់ច្បាស់ពីអ្វីដែលយើងចង់បង្ហាញ ដោយបង្ហាញពីហេតុផលដែលធ្វើឲ្យនាងស្រក់ទឹកភ្នែក។

Hyeri បានបង្ហាញពីក្តីស្រលាញ់ដ៏ពិសេសរបស់នាងចំពោះគម្រោងនេះ ដោយនិយាយថា “ខ្ញុំមិនដែលយំពេលកំពុងអានស្គ្រីបនេះតែម្នាក់ឯងទេ ប៉ុន្តែក្នុងអំឡុងពេលអានតួអង្គទាំងអស់ដែលបង្កប់នូវចរិតម្នាក់ៗរបស់ពួកគេធ្វើឲ្យខ្ញុំមានអារម្មណ៍រំជើបរំជួលដល់កម្រិតដែលខ្ញុំស្ទើរតែមិនអាចបន្តអានបានទៀត”។
តារាចម្រៀងនិងសម្ដែងរបស់ប្រទេសកូរ៉េបាននិយាយបន្ថែមទៀតថា ក្នុងពេលដែលទស្សនិកជនជាច្រើនកំពុងតែរង់ចាំការចេញផ្សាយភាពយន្តនេះ យើងខ្ញុំសង្ឃឹមថានឹងផ្តល់ការលើកទឹកចិត្តដល់អ្នកទស្សនា ធ្វើឲ្យពួកគេមានអារម្មណ៍ថា បានត្រឡប់ទៅសម័យកាលនោះវិញ។ ក្នុងនោះផងដែរ Hyeri បានចំណាយពេលខ្លាំង ទាំងការសម្ដែង និងការបញ្ចូលអារម្មណ៍ក្នុងនាមជាតួអង្គស្រីដែលជម្នះនូវការលំបាក ហើយតួអង្គPil Seonគឺជាតួនាទីដ៏លំបាកមួយសម្រាប់រូបនាងផ្ទាល់។ មកដល់ពេលនេះនាងពិតជាមានការកោតសរសើពីទឹកចិត្ត និងភាពស្លូតបូតរបស់តួស្រីយ៉ាងខ្លាំង។ដែលនេះគឺជាមូលហេតុដែលធ្វើឲ្យនាងយំពេលនឹកដល់តួដែលខ្លួនបានសម្ដែង។
សូមបញ្ចាក់ដែរថា ‘Victory’ ជាភាពយន្តដ៏កក់ក្តៅ និងលើកទឹកចិត្តសម្រាប់គ្រប់វ័យ ហើយក៏គ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសនៅថ្ងៃទី ១៤ ខែសីហា។ ភាពយន្តមួយនេះប្រាប់ពីរឿងរ៉ាវររបស់ក្មេងស្រីសហស្សវត្សរ៍ ដែលជាក្លឹបលើកទឹកចិត្តពោរពេញដោយចំណង់ចំណូលចិត្ត ប៉ុន្តែខ្វះបទពិសោធន៍ ដែលធ្វើឲ្យអ្នកគ្រប់គ្នារីករាយជាមួយនឹងរបាំ និងចម្រៀងដ៏រំភើប។
នៅក្នុងខ្សែភាពយន្តមួយនេះ Hyeri ដើរតួជាឈ្មោះ Pil Seon ដែលជាអ្នករាំដ៏ប៉ិនប្រសប់។ Pil Seon គឺជាសិស្សវិទ្យាល័យមួយរូបដែលបានគ្រប់គ្រងលើកោះ Geoje ជាមួយនឹងការរាំរបស់នាង និងសុបិនចង់ផ្លាស់ទៅទីក្រុងសេអ៊ូលដើម្បីក្លាយជាអ្នករាំអាជីព។ ចរិតរបស់នាងពោរពេញដោយភាពជឿជាក់ និងមន្តស្នេហ៍ដ៏ក្លាហាន ដែលជំរុញដោយចំណង់ចំណូលចិត្តរបស់នាងក្នុងការសម្រេចគោលដៅនាថ្ងៃខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Rain ត្រូវបង្ខំចិត្តហាត់ប្រាណខ្លាំងៗរាល់ថ្ងៃដើម្បីចៀសឆ្ងាយពីជំងឺតំណពូជធ្លាប់ឆក់ជីវិតម្ដាយ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?