ជីវិតកម្សាន្ដ
ស្ងាត់ៗ សុភ័ក្រ កុសុម៉ា បញ្ចេញវីដេអូសុំរៀបការ ផ្អើលអ្នកគាំទ្រ
ប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ សុភ័ក្រ កុសុម៉ា មិនធ្លាប់លេចឮដំណឹងថាមានស្នេហាម្តងណាឡើយ ហើយសូម្បីតែសាមុីខ្លួន ក៏ធ្លាប់អះអាងនៅក្នុងកម្មវិធីសម្ភាសរបស់ស្ថានីយទូរស្សន៍មួយថា មិនធ្លាប់មានអ្នក មករញ៉េរញ៉ៃនឹងខ្លួនម្តងណាឡើយ។ ប៉ុន្តែនៅថ្ងៃនេះ សុភ័ក្រ្ត កុសម៉ា បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាលើកដំបូង តាមរយៈវីដេអូដែលខាងប្រុសសុំរៀបការ ដោយមានវត្តមានតារាជាច្រើន និងក្រុមគ្រួសាររបស់ខ្លួនផងដែរ។
ជាមួយនឹងក្តីរំភើបរីករាយ តារាស្រីកំពូលវោហារូបនេះ បានរៀបរាប់ទាំងទឹកភ្នែកដោយក្តីរំភើប ទៅកាន់គូស្នេហ៍ និងពោលពាក្យដ៏មានន័យទៅកាន់អ្នកម្តាយជាទីស្រលាញ់ផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖


ភ្ជាប់ជាមួយនឹងវីដេអូសុំរៀបការជាង ១២នាទី តារាស្រីកំពូលវោហារូបនេះ បានបង្ហើបថា “ស្នេហាបែប private តែមានន័យណាស់ ហើយទីបំផុតយើងក៏បានឈានមកដល់ដំណាក់កាលនេះ” និងបានបង្ហាញកាលបរិច្ឆេទ នៃទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ គឺនៅចុងខែធ្នូ ឆ្នាំ២០២២ ។

ត្រឹមតែ ២ម៉ោង នៃវីដេអូសុំរៀបការរបស់ កញ្ញា សុភ័ក្រ្ត កុសម៉ា ទទួលបានការចូលមើលរហូតដល់ជាង ៤លាន views ឯណោះ។ ក្នុងនោះ អ្នកគាំទ្រភាគច្រើន បានបង្ហាញក្តីរំភើបរីករាយជាមួយនឹងកញ្ញា ដែលទីបំផុត បានស្វែងរកឃើញដៃគូជីវិតពិត ដោយខ្លះរៀបរាប់ថា រំភើបដល់ថ្នាក់យំតាម ឯខ្លះក៏ជូនពរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


