Connect with us

ជីវិតកម្សាន្ដ

សុភ័ក្រ កុសុម៉ា ស្នើឲ្យបញ្ចប់ការវែកញែក ក្រោយផ្ទុះរឿងយុវជនម្នាក់ចូលរួមមង្គលការមិនបានអញ្ជើញ

បានផុស

នៅ

ទីបំផុតពិធីការិនី និងជាសាមុីខ្លួន (កូនក្រមុំ) អ្នកនាង សុភ័ក្រ កុសុម៉ា បានចេញមុខបកស្រាយ និងស្នើដល់មហាជនព្រមទាំងសិល្បករ-សិល្បការិនី ដែលស្គាល់ បញ្ចប់ការវែកញែក ក្រោយផ្ទុះរឿងរ៉ាវយុវជនម្នាក់មកចូលរួមមង្គលការមិនបានអញ្ជើញ។

អ្នកនាង សុភ័ក្រ កុសុម៉ា បានលើកឡើងថា នាងបានឃើញបងប្អូនមួយចំនួនប្រតិកម្មរឿងភ្ញៀវដែលយើង មិនបានអញ្ជើញគាត់ចូលរួមមង្គលការខ្លួន។ អ្នកនាងបន្តថា “តាមពិតទៅមានប្អូនៗនិងហ្វេនជាច្រើនដែលគាត់អញ្ជើញចូលរួមដោយមិនមានការអញ្ជើញដូចគ្នា ហើយប្អូនៗហ្វេនខ្លះទៀត គាត់បានមកនិយាយជាមួយនាងផ្ទាល់ថា គាត់ពិតជាស្រលាញ់ហើយគាត់ចង់ចូលរួមខ្លាំង”។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុសុម៉ា បញ្ជាក់ថា “បកមកវិញ គឺខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកគាត់ផ្តល់កិត្តិយស មកចូលរួមកម្មវិធីខ្ញុំ ដោយប្អូនៗហ្វេនៗពិតជាស្រលាញ់ចេញពីចិត្តដោយមិនបានបង្កបញ្ហាអ្វីផ្សេងឡើយ ប៉ុន្តែអ្វីដែលមិត្តខ្ញុំលើកឡើងជាវីដេអូមកនេះមិនមែនជាការរើសអើងទេ ក្នុងចេតនាល្អមួយដែលចង់ឲ្យប្អូនប្រុសកែប្រែឥរិយាបថ និងការគោរពលើឯកជនភាពរបស់ភ្ញៀវដែលចូលរួមក៏ដូចជាឯកជនភាពម្ចាស់កម្មវិធីផងដែរ”។

ទោះយ៉ាងណា សុភ័ក្រ កុសុម៉ា បាននិយាយទៀតថា “ជាសំណូមពរក្នុងនាមជាម្ចាស់កម្មវិធី សូមពុកម៉ែបងប្អូនបញ្ចប់នូវការភាន់ច្រឡំមួយនេះដោយបញ្ចប់នូវមតិនានា ដែលធ្វើឲ្យប៉ះពាល់ដល់ប្អូនប្រុសម្នាក់នោះផង និងមិត្តរបស់ខ្ញុំផងដែរ។អរគុណបងប្អូនទាំងអស់គ្នាដែលគោរពស្រលាញ់ Lama “៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម