ជីវិតកម្សាន្ដ
សប្បាយចិត្តមិនបានប៉ុន្មាន សុភ័ក្រ កុសុម៉ា ត្រូវសោកសៅចំពោះការចាកចេញនៃដំណក់ឈាមដ៏តូចក្នុងផ្ទៃ
ថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ គឺជាខួបអាពាហ៍ពិពាហ៍របស់ពិធីការិនីដ៏មានប្រជាប្រិយ សុភ័ក្រ កុសុម៉ា រយៈពេល១ឆ្នាំហើយ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ កាលពីយប់មិញនេះ អ្នកនាងបានប្រកាសពីដំណឹងដ៏សោកសៅ ដែលដំណក់ឈាមដំបូងខ្លួននិងស្វាមី មិនលូតលាស់ក្នុងផ្ទៃ (គ្មានបេះដូង)។

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សុភ័ក្រ កុសុម៉ា ទើបតែប្រកាសដំណឹងដ៏រីករាយឱ្យមហាជនបានដឹងពីកំណើតថ្មីដែលចាប់ក្នុងផ្ទៃរបស់ខ្លួននៅឡើយ ខណៈក៏ស្របនឹងគម្រោងយកបុត្ររបស់ខ្លួនផងដែរ។

ប៉ុន្តែក្តីសុខនេះ បានត្រឹមមួយរយៈប៉ុណ្ណោះ ដោយកាលពីយប់មិញនេះ អ្នកនាងទទួលដំណឹងសោកសៅដែលកូនក្នុងផ្ទៃរបស់ខ្លួន មិនមានបេះដូងទៅវិញ។
តួយ៉ាងតាមរយៈវីដេអូឃ្លីមិនដល់ ១នាទី កុសម៉ា បានត្រឹមបង្ហាញពីអារម្មណ៍ដែលពិបាកទទួលយក ក្នុងនាមជាអ្នកម្តាយមួយរូបថា “គាត់មកក៏ខ្ញុំប្រាប់បងប្អូន ចឹងពេលគាត់….ព្រហ្មលិខិតលេងសើចជាមួយខ្ញុំណាស់”។ ឯក្នុងវីដេអូ អ្នកនាងក៏បានបញ្ចេញសំណេរខ្លីៗ ដោយបញ្ជាក់ប្រាប់សាធារណជនថា “ដំបូងគាត់លូតលាស់សោះ ធំតិចអត់មានបេះដូង គេមកហើយក៏ចាកចេញទៅវិញ”។
ជាមួយនឹងដំណឹងដ៏សោកសៅនេះ សាធារណជនដែលជាអ្នកគាំទ្រ បានបង្ហាញការសោកស្តាយ និងលើកទឹកចិត្តដល់អ្នកនាងផងដែរ។

យ៉ាងណា ដោយសារតែក្តីរីករាយប្រែជាដំណឹងសោកសៅភ្លាមៗពេក ធ្វើអ្នកដែលដែលរំពឹងជាម្តាយគេដោយក្តីពេញចិត្តមួយនេះ ហាក់ទទួលយកមិនបាននៅឡើយ ខណៈព្រឹកនេះ អ្នកនាងបានបញ្ចេញវេដេអូខ្លីមួយទៀត សម្រាប់ជូនដំណើរនៃការចាកចេញកូនរបស់ខ្លួន៕


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


