Connect with us

ជីវិតកម្សាន្ដ

ក្រោយភ្លៀង មេឃស្រឡះ! សុភ័ក្រ កុសុម៉ា ប្រកាសដំណឹងរីករាយ ក្រោយឆ្លងកាត់ពេលវេលាឈឺចាប់

បានផុស

នៅ

ក្រោយឆ្លងកាត់សេចក្ដីសោកសៅពីការបាត់បង់កូនក្នុងផ្ទៃលើកទី១ កាលពីប៉ុន្មានខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ នៅរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ពិធីការិនីកំពូលវោហោស័ព្ទ សុភ័ក្រ កុសុម៉ា បានធ្វើឱ្យមហាជនរំភើបចិត្តដោយក្តីត្រេកអរផងដែរ ជាមួយនឹងការប្រកាសដំណឹងដ៏រីករាយថា ខ្លួនកំពុងពពោះកូនក្នុងផ្ទៃវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បងប្អូនអើយ កូនខ្ញុំគេមករកខ្ញុំវិញហើយ» — ប្រយោគខ្លី ប៉ុន្តែពោរពេញដោយអារម្មណ៍ជ្រាលជ្រៅ និងសេចក្ដីសុខជាអ្នកម្តាយ ដែលបានរំជួលដល់ចិត្តមនុស្សជាច្រើនផងដែរ។ ពាក្យមួយឃ្លានេះ មិនត្រឹមជាការចែករំលែកដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីក្តីសង្ឃឹម កម្លាំងចិត្ត និងការវិលត្រឡប់នៃសុភមង្គលដែលអ្នកនាង និងស្វាមីបានរង់ចាំ។

ការវិលត្រឡប់នៃ «ជីវិតតូចមួយ» ក្នុងផ្ទៃរបស់ពិធីការិនីរូបនេះ ក៏ត្រូវបានគេមើលឃើញថាជាសញ្ញានៃក្តីសង្ឃឹមថ្មី និងការចាប់ផ្តើមថ្មីមួយរបស់ពិធីការិនីរូបនេះ។ ដូចពាក្យដែលគេតែងនិយាយថា «ក្រោយភ្លៀង មេឃស្រឡះ» ហើយថ្ងៃនេះ សុភ័ក្រ កុសុម៉ា កំពុងឈានមកកាន់ពេលវេលាដ៏ភ្លឺស្វាងនេះវិញហើយ។

ជាមួយដំណឹងដ៏រីករាយនេះ សាធារណជនជាច្រើនក៏បាននាំគ្នាចូលមកបញ្ចេញមតិ អបអរសាទរ និងផ្ញើពាក្យជូនពរដល់អ្នកនាង និងគ្រួសារយ៉ាងច្រើន ដោយមើលឃើញថា នេះជាពេលវេលាដ៏មានន័យ និងពិសេសបំផុត ជាពេលវេលាដែលពោរពេញដោយក្តីស្រឡាញ់ ក្តីសង្ឃឹម និងសុភមង្គលជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម