ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា ថានៅពីក្រោយភាពជោគជ័យ គឺមានក្រុមគ្រួសារជាអ្នកគាំទ្រនិងផ្តល់កម្លាំងចិត្ត
អ្នកនាង ឱក សុគន្ធកញ្ញា រហូតមកដល់ពេលនេះ នៅតែបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងពិសេស ព្រោះដក់ជាប់ជាមួយជោគជ័យនៃព្រឹត្តិការណ៍ប្រគំុតន្ត្រី Solo Concert របស់ខ្លួនកាលថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។ ទន្ទឹមនឹងក្តីរំភើប ដែលហាក់នៅថ្មីៗសម្រាប់ខ្លួន តារាចម្រៀងរូបនេះលើកឡើងថា នៅពីក្រោយភាពជោគជ័យរបស់អ្នកនាង ក្រៅពីអ្នកគាំទ្រ ក៏មានក្រុមគ្រួសារជាអ្នកផ្តល់កំលាំងចិត្តផងដែរ។

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថាស្វាមីនឹងក្រុមគ្រួសារគឺជាចំណែកដ៏ធំធេងមួយដែលបានធ្វើឲ្យនាងទទួលបានជោគជ័យនិងការគាំទ្រយ៉ា ងច្រើនពីសំណាក់ទស្សនិកជនព្រមទាំងមិត្តៗយុវវ័យនៅអំឡុងថ្ងៃប្រគំុតន្ត្រីជាលើកដំបូងរបស់ខ្លួន។
អ្នកនាងថា “អរគុណក្រុមគ្រួសារដែលគាំទ្រជាពិសេសស្វាមីនិងកូនប្រុសទាំងពីររបស់ម្ដាយដែលបានទុកពេលវេលាឲ្យម្ដាយបំពេញក្ដីស្រមៃ ប្រសិនបើអ្នកទាំងអស់គ្នាមិនសហការណ៍គ្រប់យ៉ាងមិនអាចក្លាយជាការពិតបាននោះទេ”។


តារាស្រី ឱក សុគន្ធកញ្ញា បានរម្លឹកទៀតថា “ទាំងអស់នេះជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍ មិនថាតែបងប្អូនទាំងអស់គ្នាទេនាងខ្ញុំពេលនេះក៏មិនទាន់បាត់រំភើបនៅឡើយ សូមផ្ញើទុកជារូបភាពនៅទីនេះជូនទៅកាន់បងប្អូនទាំងអស់គ្នា The Q Rise Of The Queen Aok Sokunkanha Solo Concert “។ ទន្ទឹមនេះ អ្នកនាងក៏បានលើកឡើងពីសម្លៀកបំពាក់ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ដែលនោះនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ខ្លួន។


គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រគំតន្ត្រីរបស់ខ្លួ នអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំជួលចិត្តនិងរំភើបជាខ្លាំង បន្ទាប់ពីសម្រេចគោលបំណងធំ និងជោគជ័យក្នុងការរៀបចំកម្មវិធីផ្ទាល់ខ្លួនគឺ Solo concert កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ។ ព្រឹត្តិការណ៍ប្រគំុតន្ត្រីដ៏អស្ចារ្យពីសំណាក់តារាចម្រៀងរូបនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន និងមិត្តៗយុវវ័យខណ:ដែលសាមីខ្លួន ឱក សុគន្ធកញ្ញា រំភើបស្ទើរតែទឹកភ្នែកមិនដឹងខ្លួន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?