Connect with us

ជីវិតកម្សាន្ដ

អតីតតារាកំប្លែង នាយគ្រោង វ័យកាន់តែចាស់ ថែមទាំងមានជំងឺប្រចាំកាយច្រើនមុខ កំពុងរស់ខេត្តកំពង់ស្ពឺ

បានផុស

នៅ

រំលឹកដល់ឈ្មោះអតីតតារាកំប្លែងជើងចាស់អំឡុងទសវត្សរ៍៩០ នាយ គ្រោង ឈ្មោះពិត គឺលោក ឡាំប៊ុន សេនទស្សនិកជនពិតជានៅចាំច្បាស់ ខណ:កន្លងមកតារាកំប្លែងរូបនេះ ធ្លាប់មានឈ្មោះបោះសំឡេងយ៉ាងខ្លាំង កាលដែលលោកនៅមានសមត្ថភាពកំប្លែងនិងសម្តែងលើវិថីសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា បន្ទាប់សាងប្រជាប្រិយភាពល្បីរន្ទឺក្នុងអាជីពកំប្លែងអស់រយ:ពេលយូរឆ្នាំក្រោយមក ក៏បាត់វត្តមានរបស់តារាកំប្លែងរូបនេះ ពីលើឆាកទូរទស្សន៍ទាំងស្រុង ដែលគិតរហូតមកទល់ពេលនេះ គឺមានរយ:ពេលជិត២០ឆ្នាំទៅហើយ។ ការបាត់វត្តមានតារាកំប្លែងរូបនេះបានធ្វើទស្សនិកជន និងអ្នកគាំទ្រតែងបង្ហាញការនឹករលឹក ចង់ដឹងពីសុខទុក្ខរបស់លោកតា គ្រោង ផងដែរ។

ដោយឡែកថ្មីៗនេះ មានប្រភពបានបង្ហើបឲ្យដឹងមកថា ស្ថិតក្នុងវ័យកាន់តែចាស់ សព្វថ្ងៃអតីតតារាកំប្លែងរូបនេះ ក៏កំពុងរស់នៅយ៉ាងកម្សត់ ដោយមិនត្រឹមតែជួបការខ្វះខាត ថែមទាំងមានជំងឺប្រចាំកាយទៀតផង។ ជាមួយគ្នានេះ ក៏មានអំពាវនាវមហាជននិងអ្នកគាំទ្រជួយដល់លោកផងដែរ។

អតីតតារាកំប្លែងជើងចាស់នាយ គ្រោង បានបញ្ជាក់ថា មកដល់ពេលនេះលោកមានវ័យ៧២ឆ្នាំហើយ ដោយបច្ចុប្បន្នលោករស់នៅស្រុកកំណើត ឯខេត្តកំពង់ស្ពឺ ។ លោកឡាំ ប៊ុនសេន ហៅ​នាយ​ គ្រោង ធ្លាប់បាន​ប្រាប់ថា សព្វថ្ងៃលោកកើត​ជំងឺ​រលាកថ្លើម, ជំងឺក្រពះ-ពោះវៀន និងទឹកនោម​ផ្អែមយូរឆ្នាំ​ហើយ ប៉ុន្តែ​​លោក​មិន​បាន​ប្រាប់​ឲ្យ​មហាជនឲ្យ​បាន​ដឹង​ឡើយ។

គួរបញ្ជាក់ថា ដំបូង​​ឡើយ លោកគឺ​ជា​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជាជា​មួយ​នាយ ខ្ជិប, នាយ​ តឹង, នាយ​ ចាប​ចៀន, តាមឿក, យាយ​ណាង, យាយ​អឿន, តា វីតាមីនសេ, នាយ កុយ និង នាយ ក្រឹម ជា​ដើម។ លោកគឺជាសិល្បករខ្មែរម្នាក់ ដែល​បានផ្តល់ភាពសប្បាយរីករាយដល់ប្រជាជន​រាប់លាន​នាក់ តាមរយៈទេពកោសល្យកំប្លុកកំប្លែងរបស់លោក៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម