ជីវិតកម្សាន្ដ
វ័យកាន់តែចាស់! អតីតតារាកំប្លែងជើងចាស់ នាយ គ្រោង កំពុងរួមរឹតកាយដោយជំងឺ ខណៈជីវភាពខ្វះខាតខ្លាំង
ប្រសិនបើរំលឹកដល់វិស័យកំប្លែងខ្មែរក្នុងអំឡុងទសវត្សរ៍៩០ មហាជនប្រាកដជានៅចងចាំយ៉ាងច្បាស់នូវឈ្មោះអតីតតារាកំប្លែងជើងចាស់ លោកឡាំ ប៊ុនសេន ដែលមហាជនស្គាល់ថា “នាយ គ្រោង” ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន តាមរយៈសមត្ថភាពសម្តែង និងផ្តល់សំណើចក្អាកក្អាយដ៏មហាជនខ្មែរ។

ក្រោយពេលសាងកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំ នាយ គ្រោង បានបាត់វត្តមានពីឆាកសិល្បៈ និងកម្មវិធីទូរទស្សន៍ជិត ២០ឆ្នាំមកហើយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនតែងនឹករលឹក និងចង់ដឹងពីសុខទុក្ខរបស់អតីតតារាកំប្លែងរូបនេះជានិច្ច។
យ៉ាងណាមិញ ថ្មីៗនេះ មានប្រភពបានបង្ហើបឱ្យដឹងថា ក្នុងវ័យកាន់តែចាស់ នាយ គ្រោង កំពុងរស់នៅក្នុងជីវភាពលំបាក ខ្វះខាតទាំងផ្នែកជីវភាពប្រចាំថ្ងៃ និងកំពុងប្រឈមបញ្ហាជំងឺប្រចាំកាយជាច្រើនមុខ ដែលធ្វើឱ្យស្ថានភាពជីវិតរបស់លោកកាន់តែពិបាកទៅៗ។

តាមការជូនដំណឹងពីក្រុមព្រះសុរិយា បានឱ្យដឹងថា បច្ចុប្បន្ន នាយ គ្រោង វ័យ៧២ឆ្នាំ កំពុងរស់នៅជាមួយកូនក្នុងភូមិត្រពាំងលើក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មិនត្រឹមតែលោកមានបញ្ហាសុខភាពនោះទេ ភរិយារបស់លោកក៏មានជំងឺដើរមិនរួចផងដែរ ខណៈគ្រួសារទាំងមូលកំពុងរស់នៅដោយខ្វះខាត និងមិនមានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅឡើយ។
ដំណឹងនេះបានធ្វើឱ្យមហាជន និងអ្នកស្រឡាញ់វិស័យសិល្បៈជាច្រើនសម្តែងក្តីអាណិតអាសូរ ព្រមទាំងអំពាវនាវឱ្យសប្បុរសជន និងអ្នកគាំទ្រជួយឧបត្ថម្ភដល់អតីតតារាកំប្លែងជើងចាស់រូបនេះ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវិតចុងក្រោយរបស់លោក។
ជាពិសេស ក៏មានក្តីសង្ឃឹមថា សមាគមសិល្បករខ្មែរ ក៏ដូចជាសប្បុរសជននានា នឹងចូលរួមជួយគាំទ្រដល់ នាយ គ្រោង ដែលធ្លាប់ផ្តល់សំណើច និងភាពសប្បាយរីករាយជូនទស្សនិកជនខ្មែរអស់ជាច្រើនទសវត្សរ៍កន្លងមក។

គួរបញ្ជាក់ថា នាយគ្រោង គឺជាអតីតក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ជាតិកម្ពុជាជាមួយនាយ ខ្ជិប, នាយ តឹង, នាយ ចាបចៀន, តាមឿក, យាយណាង, យាយអឿន, តា វីតាមីនសេ, នាយ កុយ និង នាយ ក្រឹម ជាដើម។ លោកគឺជាសិល្បករខ្មែរម្នាក់ ដែលបានផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនរាប់លាននាក់ តាមរយៈទេពកោសល្យកំប្លុកកំប្លែងរបស់លោក៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


