Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា បំផុសចូលរួមគាំទ្រមហោស្រពសិល្បៈបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី ៧»

បានផុស

នៅ

មិន​ខុស​ពី​តារា​ចម្រៀង​ប្រុស​រួម​ផលិតកម្ម​ជាមួយ​គ្នា​លោក ណុប បា​យ៉ា​រិ​ទ្ធ នោះ​ទេ តារា​ចម្រៀង​អ្នក នាង ពេជ្រ សោភា បាន​ចេញ​សារ​បំផុស ​និង​អំពាវ​ឲ្យ​មហាជន​ ពិសេស​យុវជន​ដែលជា​កូន​ខ្មែរ ​នាំគ្នា​ចូលរួម​គាំទ្រ​ដោយ​ទិញ​សំបុត្រ​ចូល​ទស្សនា​មហោស្រព​សិល្បៈ​បុរាណ​ខ្មែរ​រឿង​«​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧»​ ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​អំពាវនាវ​ពី​សំណាក់​តារា​ចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា​ ពេលនេះ ​គឺជា​ការ​លើក​ទឹកចិត្ត​ និង​ដាស់​ស្មារតី​ដល់​មហាជន​ខ្មែរ​ ឲ្យ​ងាក​មក​គាំទ្រ​នូវ​សិល្បៈ​បុរាណ​ខ្មែរ​ ដើម្បី​ពញ្ញាក់​ពី​ស្មារតី​សាមគ្គី​បង្ហាញ​ទៅកាន់​ប្រទេស​ជិតខាង ​និង​ពិភពលោក ​បាន​ឃើញ​តម្លៃ​ នៃ​ការ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ។

អ្នកនាង ពេជ្រ សោភា ក្នុងនាម​តារា​ល្បីឈ្មោះ​លំដាប់​ប្រទេស​មួយ​រូប​ បាន​លើក​ឡើង​ថា​ “​កុំ​ភ្លេច​ចូលរួម​គាំទ្រ​កម្មវិធី​មហោស្រព​របាំ​ក្បាច់​បុរាណ​ខ្មែរ​រឿង​”​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ​៧​ នៅ​មហោស្រព​កោះ​ពេជ្រ​ នា​ថ្ងៃទី ​២៨ -២៩​ ខែ​កញ្ញា​ នេះ​ ទាំងអស់​គ្នា​”។

កត់សម្គាល់​ឃើញ​ថា​ មក​ទល់​ពេលនេះ ​មាន​តារា​ប្រុស-ស្រី​ច្រើន​ដួង​ បាននាំគ្នា​ចេញ​សារ​អំពាវនាវ​ដោយ​ទទូច​សូម​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ ស្រាក់​ដៃ​គ្នា​ក្នុងការ​ចូលរួម​លើកស្ទួយ​វប្បធម៌​សិល្បៈ​បុរាណ​ខ្មែរ​តាមរយៈ​ការ​ទិញ​សំបុត្រ​ចូលរួម​ទស្សនា គាំទ្រ​មហោស្រព​សិល្បៈ​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧»​ ដែល​នឹង​រៀបចំ​សម្តែង​ចាប់ពី​ថ្ងៃទី​ ២៨​ ខែកញ្ញា ​ដល់​ថ្ងៃទី​ ២៩ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម