ជីវិតកម្សាន្ដ
ជើងខ្លាំងខាងធ្វើទីផ្សារ ប្រកាសជួយផ្សាយផលិតផលខ្មែរគ្រប់ប្រភេទ ឥតគិតថ្លៃ ព្រោះចង់ឱ្យខ្មែររីកចម្រើនទាំងអស់គ្នា
ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរខ្មែរសាមគ្គីធ្លុងមួយ ម្ចាស់យីហោហិរខនណឺដ៏ល្បីឈ្មោះ Peypey Dy បានប្រកាសស្ម័គ្រចិត្តជួយផ្សព្វផ្សាយផលិតផលរបស់ខ្មែរគ្រប់ប្រភេទដោយឥគិតថ្លៃ។ ជាមួយគ្នានោះ លោកក៏បានស្នើដល់អាជីវករកុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញផ្សេងៗចំពោះប្រជាពលរដ្ឋ។

ដោយមើលឃើញថា បច្ចុប្បន្នពលរដ្ឋកម្ពុជាកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុកច្រើន ដូច្នេះហើយ ជើងខ្លាំងខាងធ្វើទីផ្សាររូបនេះ ស្នើរអាជីវករកុំដំឡើងតម្លៃហួសហេតុក្នុងកាលៈទេសៈនេះ ក្នុងន័យចង់ឱ្យមានស្មារតីរួបរួមគ្នាដើម្បីរីកចម្រើនទាំងអស់គ្នា។ បើតាមការបញ្ជាក់ ចាប់ពីថ្ងៃទី២៥ ខែមិថុនាទៅ លោកមានពេលទំនេរ ដូចនេះលោកប្រកាសទៅអ្នកដែលមានផលិតផលខ្មែរពិសេស ដំណាំចំការ ឬក្រុមហ៊ុនខ្មែរ ដែលមានច្បាប់ស្តង់ដារត្រួតពិនិត្យត្រឹមត្រូវ អាចទាក់ទងមកលោកចាប់ពីពេលប្រកាសបាន។
លោកថា “ខ្ញុំទទួលថត promote ដោយមិនគិតថ្លៃទេ មិនថាខេត្តឬ ក្រុងឡើយ ខ្ញុំនឹងចុះទៅដល់ទីតាំងផ្ទាល់ នេះជាអ្វីដែលខ្ញុំអាចតបស្នង ចំពោះការចូលចិត្តនិងគាំទ្រខ្ញុំកន្លងមក ហើយខ្ញុំ ពិតជាចង់ឃើញបងប្អូនខ្មែរយើងរីកចម្រើនទៅមុខទាំងអស់គ្នា និងសូមឱ្យបងប្អូនខ្មែរងាកមកគាំទ្ររបស់ខ្មែរ ព្រោះយើងមិនអន់ទេ”។
ការចេញមុខលើកឡើងរបស់ Peypey Dy គឺស្របពេលដែលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវឲ្យជនរួមជាតិខ្មែរនាំគ្នាប្រើប្រាស់ផលិតផលដែលខ្មែរ៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


