ជីវិតកម្សាន្ដ
PeyPey Dy ថា កំពុងរៀបចេញពីភ្នំពេញ ដើម្បីបំពេញបេសកកម្មរបស់លោកបន្តទៀត និងបញ្ជាក់ជំនួយកន្លងមក
លោក Sem Longdy តាមរយៈសំណេរពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បញ្ជាក់ថា លោកកំពុងរៀបចេញពីភ្នំពេញដើម្បីបំពេញបេសកកម្មរបស់លោកបន្តទៀត។ លោកបានរៀបរាប់ទៀតថា “១២ថ្ងៃនេះ ខ្ញុំបានធ្វើរឿងដែលគប្បីបំផុត និងផ្តល់ឱ្យខ្ញុំនូវមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ ដែលអាចប្រើសំឡេងជួយគ្នាក្នុងគ្រានេះ”។

លោកសង្កត់ធ្ងន់ទៀតថា សកម្មភាពដែលលោកធ្វើ គឺចាប់ផ្តើមដោយបេះដូង និងមនសិការ ដ្បិតក្នុងនោះទទួលបាននូវការចូលរួមយ៉ាងច្រើន តែក៏បានក្លាយជាការវែកញ៉ែក សង្ស័យ រហូតដល់ពេលខ្លះលោកត្រូវគិតគ្រប់ចំណុចដែលលោកធ្វើដើម្បីជៀសឱ្យផុតពីពាក្យរិះគន់។
លោកបន្ថែមទៀតថា នៅវិនាទីដំបូងដែលលោកធ្វើ លោកពិតជាគិតមិនដល់ដែរថា នឹងអាចរកជំនួយបានច្រើនបែបនេះទេ ហើយរឹតតែមិនគិតថានឹងមានការសង្ស័យណាមួយមកលើរូបលោកផងដងដែរ។ ឯគ្រប់ការ update ចំនួនថវិការគឺដើម្បីឱ្យសប្បុរសជនចូលរួមបានដឹងទាំងអស់គ្នា និងសប្បាយចិត្តចំពោះការសាមគ្គីរបស់មហាគ្រួសារខ្មែរ។ ប៉ុន្តែអ្វីដែលលោកមិននឹកស្មាន វាបានក្លាយទៅជាអម្រែកដ៏ធ្ងន់ និងជាសម្ពាធយ៉ាងធំមួយសម្រាប់រូបលោក ជាហេតុនាំឱ្យលោកតែងតែសួរខ្លួនឯងថា “បន្តទៀតទេ?” លោកអះអាងថា លោកតែមានគំនិតបោះបង់រាល់ពេលពេលដែលបានឃើញគំនិតអគតិមកលើរូបលោក។
តែទោះជាបែបនេះ លោកនៅតែពុះពារធ្វើ និងកំពុងបន្តធ្វើ ហើយយ៉ាងណាក៏ត្រូវតែធ្វើឱ្យចប់រួចរាល់ការចំណាយទៅលើសម្ភារៈ និងស្បៀង រួមទាំងថវិការ គឺលោកនិងក្រុមការងារបេសកកម្ម បានពិភាក្សាធ្វើយ៉ាងណាឱ្យស័ក្តិសម និងមានប្រយោជន៍បំផុតតាមដែលអាចធ្វើបាន។ លោកបញ្ជាក់ថា “គោលដៅរបស់ពួកយើងគឺជនភៀសសឹក គ្រួសារសពពលី កងទ័ពមិនថារបួស ជួរមុខឬតាមកងពល ធ្វើយ៉ាងណាឱ្យបានទៅដល់ដៃពួកគាត់ បើទោះជាត្រូវប្រថុយគ្រោះថ្នាក់ និងមិនមានសុវត្ថិភាព ដែលខ្ញុំនឹងបង្ហាញពេលក្រោយ រួមទាំងវីដេអូរូបភាពដែលខ្ញុំបានទៅដល់ខាងមុខ និងជាតំបន់ក្តៅដែលមិនអាចបញ្ចេញបានក្នុងពេលនេះ“។
ជាមួយគ្នានេះ លោកក៏បានលម្អិតនូវការចាត់ចែងថវិកាឧបត្ថម្ភនោះ តាមរយៈបុគ្គលល្បីមួយចំនួន ដូចជា លោកទ្រី វិច្ឆិការ, លោក តាំង គីមឡេង, លោក Athika, លោក Rith Omega និងលោក លី វណ្ណៈ ផងដែរ។
តាមការបញ្ជាក់ សម្រាប់គ្រួសារសពពលីចំនួន ១០គ្រួសារ កងទ័ពត្រូវរបួសចំនួន ២ទីតាំង (សុំមិនបញ្ជាក់ចំនួនទ័ព) រួមមាន៖ អង្ករ ២០០តោន, ទឹកត្រី ទឹកសុអុីវ ២មុឺនយួរ, ឆៃប៉ូវ ១០០០គ.ក, ត្រីងៀត ត្រីប្រាបហើម សាច់ក្រក ២០តោន, សាច់ផាត់ គោងៀត ៥តោន, កាពិផាវ ៥០០០កែវ, ត្រីខ ៣៣០០កេស, មី ៨៥០០កេស, ទឹកដោះគោ ៨ពាន់កេស, ភេសជ្ជៈប៉ូវកម្លាំង ៥៥០កេស, ស្ករគ្រាប់ ២០០កេស, នំ ៣០០កេស, ខ្ទឹមស ១០០បេ, អំបិល ស្ករ ប៊ីចេង ២តោន, ម្សៅទឹកដោះគោ ២០កេស, អំបុក ៥តោន, បាយក្តាំង ១មុឺនកញ្ចប់, បារី ៤០កេស, ថ្នាំសង្កូវ ៤ពាន់ប្រអប់, ថ្នាំភ្នែក ៩កេស, ប្រេងកូឡា ៣០កេស, ថ្នាំបាញ់មូស 20កេស, ធូបមូស 200កេស, Sprayបាញ់ការពារសត្វល្អិត ២ពាន់ដប, ម៉ាសការពារជាតិពុល សុំមិនបញ្ជាក់ចំនួន, ម៉ាសធម្មតា ១៥កេស។
ក្រៅពីអាហារខាងលើ នៅមាន អាយកូម T.O វិទ្យុទាក់ទង, Power Bank, អាគុយសឡា (សុំមិនបញ្ជាក់ចំនួន), មុង ភួយខ្នើយកន្ទេល ៥២០០ឈុត, តង់ ៨៣០៤, អង្រឹង ៥២០០, សម្លៀកបំពាក់ ៥០បេធំ, សាប៊ូកក់សក់ សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ៣ពាន់កេស, សំឡីអនាម័យ ២០កេស, ខោទឹកនោម ក្រដាសសើម ៣៣កេស, ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ១មុឺនឈុត រួមជាមួយនឹងស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីមហាជន។
ជាមួយគ្នានោះដែរ លោកក៏បានជូនថវិការចំនួន ១០០ដុល្លារ ដល់កងទ័ព (សុំមិនបញ្ជាក់ចំនួនទ័ព), ថវិការ ២០០ដុល្លារ ដល់កងទ័ពរបួស (សុំមិនបញ្ជាក់ចំនួនទ័ព), ថវិកា ៥ពាន់ដុល្លារ ដល់គ្រួសារសពពលីទាំង ១០គ្រួសារ និងបានសង់ផ្ទះជូនគ្រួសារសពពលីចំនួន២ និងជួយទៅដល់មន្ទីរពេទ្យមួយកន្លែងក្នុងខេត្តសៀមរាប។
លោកបញ្ជាក់ថា ការចំណាយសរុបមកត្រឹមថ្ងៃនេះមានចំនួន 672,208.03 USD ហើយនៅសល់ចំនួន 230,671.62 USD ។ លោកថា លោកនឹងចាត់ចែងបន្តទៀត ដោយសង្ឃឹមថា នឹងបានជួយទៅដល់គោលដៅដែលត្រូវការតាមដែលអាចធ្វើបាន និងធ្វើយ៉ាងណាអោយមានប្រយោជន៍បំផុតដោយមិនបាត់សូម្បីមួយសេនឡើយ។ លោកទទូចថា
សូមគោរពនូវការសម្រេចចិត្ត និងការចាត់ចែងរបស់ពួកខ្ញុំ និងសូមបញ្ជាក់ម្តងទៀតថា បេសកកម្មរបស់យើងកំពុងបន្តមិនទាន់បញ្ចប់ទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


