ជីវិតកម្សាន្ដ
Peypey Dy ពោលអាណិតជីវិតខ្លួនឯង ដ្បិតសម័យនេះទៅហើយនៅតែការរើសអើងភេទនៅឡើយ
លោក Sem Londy ដែលមហាជនស្គាល់ថា ជើងខ្លាំងខាងធ្វើទីផ្សារ Peypey Dy កន្លងទៅថ្មីនេះ បានបញ្ចេញសារដោយរៀបរាប់បង្ហាញនូវការអាក់អន់ចិត្តបន្ទាប់ពីឃើញមកដល់សម័យនេះហើយ បែរជានៅតែមានបុគ្គលក្នុងសង្គមមួយចំនួនបន្តការរើសអើងភេទ។

តាមរយ:សំណេរលើបណ្តាញសង្គមហ្វេសប៊ុកលោកបានរៀបរាប់ថា “ការរើសអើងភេទនៅតែមានអាណិតជីវិតខ្លួនឯង សួរថាអ្នកណាចង់?” ។ ទន្ទឹមគ្នានឹងការបញ្ចេញអារម្មណ៍ដោយអន់ចិត្តនេះដែរភ្លាមៗនោះក៏មានមហាជនអ្នកគាំទ្រនិង អ្នកសិល្ប:មួយចំនួនបានសម្តែងការហួសចិត្តទៅលើបុគ្គលដែលនៅមានគំនិតអវិជ្ជមានចំពោះភេទទី៣ដែរ។
ជាមួយគ្នានេះដែរក៏មានការបញ្ចេញមតិដោយលើកទឹកចិត្តអាណិតដល់តារាភេទទី៣ ប៉ីប៉ី ឌី កុំឱ្យខ្វល់នឹងសម្តីអ្នកដទៃខណ:កន្លងមកលោកបានចូលរួមការងារជួយសង្គមច្រើនព្រមទាំងទទួលបាននូវការកោតសរសើរពីសំំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានផងដែរ។
ក្នុងនោះមានការបញ្ចេញមតិដែរថាយល់អារម្មណ៍នឹងខ្ញុំក៏ជាភេទទី៣ដែរប៉ុន្តែមកពីភេទទី៣មួយចំនួនជាអ្ន កសាងខ្លួនឯងជាក់ស្តែងម្នាក់ៗឃើញប្រុសដូចឃើញភ្លៅមាន់សួរថាប្រុសណាអ្នកណាមិនខ្លាច? គេរអើម។ ធ្វើខ្លួនអោយត្រឹមត្រូវរៀនអោយបានខ្ពង់ខ្ពស់មានកិត្តិ យសមានសមត្ថភាព គ្មានអ្នកណាមកមើលងាយយើ ងបានទេដរាបណានៅមានទង្វើរ ឬ និយាយអសុរសគេនិងមើលងាយរើសអើងតជំនាន់។ ចំណែកខ្លះទៀតលើកឡើងថាកុំខ្វល់នឹងមនុស្សអគតិប្អូន ជាមនុស្ស ល្អជួយសង្គមបានច្រើនណាស់ប្អូនស្រលាញ់អ្វីធ្វើនឹងទៅអោយតែខ្លួនអូនរីករាយ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


