ជីវិតកម្សាន្ដ
បវរកញ្ញាកម្ពុជា ឡូយ ច័ន្ទរស្មី មិនអាចចូល Top ណាមួយក្នុងការប្រកួត Miss International 2024
អ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានបង្ហាញការចូលរួមសោកស្តាយ ខណ:ដែលបវរកញ្ញាតំណាងកម្ពុជាកញ្ញា ឡូយ ច័ន្ទរស្មី មិនអាចមានឱកាសបានចូលទៅដល់ក្នុង Top ណាមួយនៃការប្រកួត Miss international 2024 នៅប្រទេសជប៉ុនឡើយ ឯតំណែងម្ចាស់មកុដ គឺបានទៅលើបវរកញ្ញាតំណាងប្រទេសវៀតណាម។

ថ្វីត្បិតយ៉ាងនេះក៏ពិតមែន តែសម្រាប់កញ្ញា ឡូយ ច័ន្ទរស្មី ឃើញថា កញ្ញានៅតែរក្សាបានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់ប្រជាជនកម្ពុជា បន្ទាប់ពីបវរកញ្ញារូបនេះ បាននាំយកវប្បធម៌និងឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌-វប្បធម៌ខ្មែរ។
ជាមួយគ្នានេះ សម្រាប់អ្នកគាំទ្រមួយចំនួនទៀត នៅតែបន្តការលើកទឹកចិត្តនិងយល់ឃើញដែរថា ស្រីស្អាត ឡូយ ច័ន្ទរស្មី គឺនៅតែជា Miss តំណាងឲ្យកម្ពុជាដែលធ្វើបានល្អ បើទោះបីមិនអាចចូលទៅក្នុង Top ណាមួយក៏ពិតមែន ដោយលើកឡើងថា “ចូលរួមសោកស្ដាយកញ្ញា ឡូយ ច័ន្ទរស្មី ដែលនាងមិនអាចក្ដោបឱកាសចូល Top ណាមួយ នៅក្នុងកម្មវិធីប្រកួត Miss international 2024 នៅប្រទេសជប៉ុន សម្រាប់ការខិតខំប្រឹងប្រែងដើម្បីកម្ពុជា”។

សូមបញ្ជាក់ថា ការប្រកួត Miss International ឆ្នាំ២០២៤ ដែលធ្វើឡើងនៅប្រទេសជប៉ុននៅក្នុងបរិវេណ Tokyo Done City Hall ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយរកឃើញម្ចាស់មកុដបានទៅលើបវរកញ្ញាវៀតណាម គឺកញ្ញា Huynh Thi Thanh Thuy មានវ័យ២២ឆ្នាំ ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


