ជីវិតកម្សាន្ដ
រាជិនីសម្រស់ប្រទេស កូតឌីវ័រ ទាក់ទាញការចាប់អារម្មណ៍ ពីបវរកញ្ញាពិភពលោក
រូបភាពរបស់បវរកញ្ញា Fatoumata Coulibaly ដែលបានបង្ហោះដោយអ្នករៀបចំបវរកញ្ញាពិភពលោកនៅលើវេទិកានៃការប្រកួត បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររាជិនីសម្រស់។ គេហទំព័រសម្រស់មួយចំនួនក៏បានដាក់បវរកញ្ញាស្បែកខ្មៅរូបនេះ ទៅក្នុងបេក្ខនារីដែលគួរឲ្យចាប់អារម្មណ៍បំផុត ដោយព្យាករណ៍ថា នាងនឹងមានចំណាត់ថ្នាក់ខ្ពស់នៅលើឆាកអន្តរជាតិនាពេលមុខ។

បវរកញ្ញាវ័យ២១ឆ្នាំរូបនេះ បានគ្រងមកុដបវរកញ្ញាពិភពលោកក្នុងប្រទេសកំណើតកូតឌីវ័រ (Côte d’Ivoire) កាលពីដើមឆ្នាំ២០២៥ ហើយនាងគ្រោងនឹងចូលរួមប្រកួតបវរកញ្ញាពិភពលោកលើកទី៧២ ដែលធ្វើឡើងនៅប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ២០២៥។
រាជិនីសម្រស់ប្រចាំទឹកដីកូតឌីវ័រមានភាពទាក់ទាញខ្លាំង ដោយសារតែមានកម្ពស់១ម៉ែត្រនិង៨៥សង់ទីម៉ែត្រ និងកំពុងសិក្សាច្បាប់នៅឯស្រុកកំណើត។ មិនតែប៉ុណ្ណោះ ភាពស្រស់ស្អាតពីធម្មជាតិរបស់នាង បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសំបុរស្បែកពណ៌សូកូឡា និងកែវភ្នែកជ្រៅដូចជាតុក្កតាចេញពីគំនូរជីវចល ជាពិសេសជើងវែងរបស់នាង ជួយឲ្យ Fatoumata លេចធ្លោនៅក្នុងព្រឹត្តិការណ៍ ឬកម្មវិធីបង្ហាញម៉ូដនានា។
ប្រព័ន្ធផ្សព្វផ្សាយ Ivorian ក៏បានអត្ថាធិប្បាយថា Fatoumata គឺជាគំរូរបស់ស្ត្រីសម័យទំនើប ឆ្លាតវៃ និងបំផុសគំនិតដល់មនុស្សជាច្រើន។ បវរកញ្ញាស្បែកខ្មៅរូបនេះ ត្រូវបានគេសម្ដៅជាញឹកញាប់ ជាមួយឃ្លាដូចជា «Black Queen» និង «Black Pearl» ។
ដោយឡែក នៅលើ Instagram ផ្ទាល់ខ្លួន បវរកញ្ញាកូតឌីវ័របាននិយាយថា នាងនឹងនាំយកទៅចូលរួមការប្រកួតនូវរឿងរ៉ាវអំពីស្ត្រីជនជាតិអាហ្វ្រិកដ៏ក្លាហានម្នាក់ ដែលប្រាថ្នាចង់ឈានដល់ពិភពលោក។ ក្នុងនោះ នាងបានសរសេរថា «សារនៃការគាំទ្ររបស់អ្នកគ្រប់គ្នា ពិតជាបានប៉ះបេះដូងរបស់ខ្ញុំ។ ការលើកទឹកចិត្ត និងដំបូន្មានទាំងអស់បានជួយខ្ញុំឲ្យយកឈ្នះខ្លួនឯង និងរៀបចំឲ្យកាន់តែប្រសើរឡើង ដើម្បីនាំមកនូវមោទនភាពដល់ប្រទេសកូតឌីវ័រ»។
សូមជម្រាបជូនថា បវរកញ្ញាពិភពលោក (Miss World០ គឺជាកម្មវិធីប្រកួតសម្រស់ដ៏កិត្យានុភាពបំផុតមួយក្នុងពិភពលោក រួមជាមួយនឹងបវរកញ្ញាចក្រវាឡ ដែលប្រារព្ធឡើងជាលើកដំបូងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៥១។ រាជិនីសម្រស់ Krystyna Pyszková មកពីសាធារណរដ្ឋឆេក នឹងត្រូវផ្ទេរមកុដបន្តនៅវគ្គផ្តាច់ព្រ័ត្ររដូវកាលទី ៧២ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២៥៕
សូមទស្សនារូបភាពរបស់បវរកញ្ញា Fatoumata Coulibaly ខាងក្រោម៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍តារាចិន Lu Han និង Guan Xiaotong សង្ស័យថាបែកគ្នាមែនទែនហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


