ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាម Thuy Tien បានចំណូលពីការផ្សាយផលិតផលក្លែងបន្លំ ខ្ទង់លានដុល្លារឯណោះ
អតីតម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ ២០២១ គឺបវរកញ្ញាឯក Nguyen Thuc Thuy Tien រកចំណូលបាន ៧ពាន់លានដុង (២៨ម៉ឺនដុល្លារអាមេរិក) តាមរយៈក្រុមហ៊ុនមួយដែលបានប្រព្រឹត្តការក្លែងបន្លំ ដោយការនិយាយបំផ្លើសអត្ថប្រយោជន៍នៃស្ករគ្រាប់បន្លែយីហោ Kera។

រាជិនីសម្រស់ឯកវ័យ២៦ឆ្នាំរូបនេះ ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីក្លែងបន្លំស្ករគ្រាប់ Kera និងត្រូវបានគេកំណត់ថា ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន Chi Em Rot នៃម្ចាស់ម៉ាក់យីហោស្ករគ្រាប់ Kera។
បើយោងតាមអ្នកស៊ើបអង្កេតបានបញ្ចាក់ឲ្យដឹងថា Thuy Tien បានបោកបញ្ឆោតអ្នកប្រើប្រាស់ ចាប់តាំងពីនាងដឹងថាសារជាតិនៃជាតិសរសៃនៅក្នុងស្ករគ្រាប់មានត្រឹមតែ ០.៩៣៥% ទាបជាងការផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំង។ ប៉ុន្តែនាងបានសហការជាមួយអ្នកមានឥទ្ធិពលល្បីៗ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតនិងនិយាយបំប៉ោងផលប្រយោជន៍ផលិតផល។ លើសពីនេះ ក្រុមហ៊ុនរបស់នាងបានប្រើក្រុមហ៊ុនភាគីទីបី គឺ Asia Life Company ដើម្បីផលិតស្ករគ្រាប់នេះបន្ថែមទៀត។
លើសពីនេះ នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Thuy Tien ដែលមានអ្នកតាមដានជាង ២.៦ លាននាក់ នាងបានហៅផលិតផលនេះថាជាខួរក្បាល ដោយបានបង្ហោះខ្លឹមសារផ្សព្វផ្សាយ និងបង្ហាញនៅក្នុងការផ្សាយបន្តផ្ទាល់ដើម្បីលក់វា។ នាងបានពិពណ៌នាផលិតផលនេះថា ងាយស្រួល មានជីវជាតិ និងមានការបញ្ជាក់គុណភាព សមរម្យសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ថា ស្ករមួយគ្រាប់ពិតជាអាចជំនួសបន្លែក្នុងអាហារបានពិតមែន។ ក្រោយមក នៅពេលដែលអតិថិជនម្នាក់បានសួរសំណួរអំពីធាតុផ្សំរបស់ស្ករគ្រាប់ និងទាមទារការទទួលខុសត្រូវ នាងស្រាប់តែលុបការបង្ហោះដែលពាក់ព័ន្ធចេញពីបណ្តាញសង្គមរបស់ខ្លួនចោលភ្លាមៗ។
ទោះបីជាបែបនេះក្ដី កាលពីដើមខែកុម្ភៈ បន្ទាប់ពីសាធារណជនបានលើកឡើងពីការព្រួយបារម្ភអំពីខ្លឹមសារនៃស្ករគ្រាប់ បវរកញ្ញាវៀតណាមរូបនេះស្រាប់តែចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន Chi Em Rot ដើម្បីធ្វើឲ្យខ្លួននាងមើលទៅដូចជាគ្រាន់តែជាអ្នកទីផ្សារឬជាអ្នកផ្សាយផលិតផល និងលាក់បាំងតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ភាគហ៊ុន។
ប៉ូលិសបាននិយាយថា គ្រឿងផ្សំរបស់ Kera គឺមិនមានស្តង់ដារ លោក Nguyen Phong ប្រធានក្រុមហ៊ុន Asia Life Corporation បានណែនាំបុគ្គលិករបស់គាត់ទិញម្សៅបន្លែដែលមានជាតិសរសៃពី ០.៦១% ទៅ ០.៧៥% ប៉ុន្តែពួកគេបានអះអាងថា វាមានត្រឹម ២៨%។ ស្ករគ្រាប់នេះមានផ្ទុកសារធាតុ sorbitol ៣៥% ដែលជាជាតិផ្អែមនៃស្ករ និងសារធាតុបន្ថែម ដែលមិនបានបង្ហាញឲ្យឃើញមួយចំនួន។
ជាពិសេស កាលដែលអ្នកប្រើប្រាស់ទិញស្ករគ្រាប់បន្លែ Kera ពួកគជឿលើទីផ្សារដែលហ៊ានធានាអះអាងថា វាជួយដល់ការរំលាយអាហារ និងជាថ្នាំបញ្ចុះលាមក។ ប៉ុន្តែតាមពិតទៅ កាលដែលវាមានប្រសិទ្ធិភាជាថ្នាំបញ្ចុះលាមក គឺបណ្ដាលមកពីសារជាតិ sorbitol ដែលមិនមែនជាបន្លែនោះទេ។ ផលិតផលនេះត្រូវបានដាក់លក់លើទីផ្សារតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាសង្គមជាមួយនឹងការអះអាងមិនពិតដូចជា «ស្ករមួយគ្រាប់ជំនួសចានបៃតង» ។
មកដល់បច្ចុប្បន្ននេះ បវរកញ្ញា Thuy Tien រងការចោទប្រកាន់ពីបទបោកប្រាស់អ្នកប្រើប្រាស់ ដូចមានចែងក្នុងប្រការ២ មាត្រា១៩៨ នៃក្រមព្រហ្មទណ្ឌ ក្នុងនាមជាអ្នកសមគំនិតជាមួយក្រុមហ៊ុនដែលជាចុងចោទ។ ក្រៅពីនាង ក្នុងនោះមានបុគ្គលមួយចំនួនផ្សេងទៀត រួមទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរដែលពាក់ព័ន្ធ ក៏ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នផងដែរ។ ការស៊ើបអង្កេតកំពុងបន្ត ដើម្បីបញ្ជាក់អំពីទំហំពេញលេញនៃការរំលោភបំពាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាវៀតណាម Thuy Tien ត្រូវចាប់ខ្លួន ក្នុងសំណុំរឿងផ្សាយផលិតផលក្លែងបន្លំ
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


