ជីវិតកម្សាន្ដ
លោកណាវ៉ាត់ វាយបកទៅកាន់អតីតម្ចាស់មកុដ MGI ផាំងៗថា នាងមានក្លិនខ្លួននិងស្អុយក្លៀកខ្លាំង
ក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ លោកណាវ៉ាត់ ជាថ្មីម្តងទៀតបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការបញ្ចេញមតិរបស់លោកអំពីម្ចាស់ជ័យលាភី Miss Grand International 2024 (MGI) គឺបវរកញ្ញាឥណ្ឌានាង Rachel Gupta ដែលទើបនឹងដកខ្លួនចេញពីតំណែងក្ដៅៗ។

ជាក់ស្ដែង ដំណឹងដែលមេធំ MGI ប្រកាសដកតំណែង Rachel Gupta ធ្វើឲ្យអ្នកលេងអ៊ីនធឺណេតអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង។ ភ្លាមៗនោះដែរ អ្នកទាំងពីរបានចេញមុខវាយប្រហារគ្នាយ៉ាងតានតឹងទៅវិញទៅមក ដោយឥតសំចៃមាត់ឡើយ។
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ លោកបានធ្វើការភ្ញាក់ផ្អើលម្តងទៀតពេលបញ្ចេញមតិពីរាជិនីសម្រស់ឥណ្ឌាដោយន័យត្រង់ៗថា នាង Rachel ពិតជាមានក្លិនក្លៀកខ្លាំង ក្លិនគឺពិតជាមានមែន។ អាកប្បកិរិយារបស់លោក រឹតតែខឹងសម្បារនៅពេលនិយាយដល់នាង ហើយថែមទាំងឆ្លៀតសើចចំអកទៅលើរូបរាងរបស់នាងយ៉ាងសប្បាយក្អាកក្អាយ។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនជាច្រើនយល់ឃើញថា ការរិះគន់ជាសាធារណៈរបស់លោកលើរូបរាងមនុស្សស្រី ឬសូម្បីតែលើកឡើងពីបញ្ហារសើប គឺជាការមិនគោរព រំលោភលើឯកជនភាពផ្ទាល់ខ្លួន និងមិនស័ក្តិសមសម្រាប់តំណែងជាប្រធានស្ថាប័នសម្រស់អន្តរជាតិឡើយ។
កន្លងមក ប្រធាន MGI រូបនេះ ក៏បានបង្កការខឹងសម្បារផងដែរ នៅពេលដែលលោកបង្ហោះរូបថតជាសាធារណៈ ដែលបង្ហាញពីការផ្លាស់ប្តូររូបរាងរបស់ Rachel ជាពិសេសបវរកញ្ញាឥណ្ឌា ដែលត្រូវបានគេសង្ស័យថាធ្វើការវះកាត់កែសម្ផស្សមុនពេលចូលប្រកួតលើឆាក។

នាពេលនោះ លោកបាននិយាយឡូងៗថា នាងមិនបាននិយាយប្រាបត្រង់ និងមិនបានទទួលការអនុញ្ញាតពីស្ថាប័ន។ នៅពេលពួកយើងសួរ នាងបែរជាឆ្លើយថា មកពីនាងញ៉ាំប្រូតេអ៊ីនច្រើន ហើយថែមទាំងអះអាងទៀតថា មិនមានការវះកាត់កែសម្ផស្សទេ។
ចំពោះ Rachel Gupta វិញ នាងបាននិយាយថា នាងបានសម្រេចចិត្តលាលែងពីកម្មវិធី Miss Grand International 2024 ហើយប្រគល់មកុដវិញ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ រូបសម្រស់ឥណ្ឌាក៏បាននិយាយថានាងត្រូវគេរិះគន់ឥតឈប់ឈរចំពោះរូបរាងផ្ទាល់ខ្លួន បង្ខំឲ្យស្រកទម្ងន់ ថែមទាំងជេរប្រមាថ និងបញ្ចេញមតិអវិជ្ជមានអំពីរាងកាយ ដោយមនុស្សមកពីស្ថាប័ន Miss Grand ។
ថ្វីបើយ៉ាងណាក៏ដោយ Rachel Gupta មិនមែនជាបវរកញ្ញាទីមួយ ដែលទទួលបានការអត្ថាធិប្បាយបែបឈ្លើយនិងគញមានសុជីវធម៌ពីលោកណាវ៉ាត់ឡើយ។
រម្លឹកទៅកាន់នៅឆ្នាំ ២០២២ បវរកញ្ញា Doan Thien An ត្រូវបានប្រធាន Miss Grand រិះគន់ចំពោះការបង្ហាញខ្លួនរបស់នាង នៅពេលនាងតំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធី Miss Grand International ។ ជាក់ស្តែងក្រោយកម្មវិធី MGI នៅវគ្គផ្តាច់ព្រ័ត្រ នៅពេលសួរអំពីមូលហេតុដែលបវរកញ្ញារូបនេះមិនជាប់ក្នុង Top 10 លោកណាវ៉ាត់ បាននិយាយថា Thien An គឺជាបេក្ខនារីតែមួយគត់ដែលមានរាងកាយផ្នែកខាងលើវែងពេក និងត្រគាកធំ ដូច្នេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរាងកាយទេ។
ក្រៅពីនោះ លោកបានលើកឡើងថា ចំណាត់ថ្នាក់កំពូលទាំង២០ ជាសមិទ្ធិផលដ៏មានស្ថិរភាព និងល្អបំផុតសម្រាប់វៀតណាម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់មកុដ MGI ធ្វើសន្និសីទកាសែតបរិហារពីលោកណាវ៉ាត់ខ្ទេចខ្ទីគ្មានសល់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


