Connect with us

ជីវិតកម្សាន្ដ

Miss Charm អាមេរិក ធ្លាប់ជាប់ឈ្មោះស្អាតបំផុតលើលោក

បានផុស

នៅ

ការប្រកួតផ្តាច់ព្រ័ត្រ Miss Charm USA 2025 បានធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ជាមួយនឹងជ័យលាភីរបស់សម្រស់ Kaylyn Slevin ដោយរូបនាងនឹងតំណាង​ឲ្យសហរដ្ឋ​អាមេរិក ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ Charm 2025 ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាជ័យជំនះរបស់ Kaylyn Slevin មិនគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះនាងត្រូវបានគេចាត់ទុកថាជាបេក្ខនារីដ៏មានសក្ដានុពលតាំងពីដើមដំបូងនៃការប្រកួត។ នាងមានអាយុ ២៤ ឆ្នាំ កម្ពស់ ១. ម៉ែត្រនិង៦៨សង់ទីម៉ែត្រ ជាតារាម៉ូដែល និងជាអ្នករាំអាជីព។ នាងក៏​ជា​សម្រស់​មួយ​រូប​ដែល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម ​ជាមួយ​នឹង​ទំព័រ Instagram ដែល​មាន​អ្នក​តាម​ដាន​ជិត ៦០០ ០០០នាក់។

ថ្វីដ្បិតតែមិនមានកម្ពស់ខ្ពស់ក៏ដោយ ប៉ុន្តែ Kaylyn Slevin ត្រូវគេកោតសរសើរចំពោះមុខមាត់ស្អាតដូចតុក្កតា និងសក់ពណ៌ទង់ដែងភ្លឺចាំង។ នាងក៏​មាន​បទ​ពិសោធ​ការ​ប្រកួត​សម្រស់ ​គួរ​ឲ្យចាប់​អារម្មណ៍​ផង​ដែរ។

ក្នុងឆ្នាំ ២០១៦ នាងបានជាប់ជាបវរកញ្ញា Miss Ventura County Teen តាមពីក្រោយដោយ Miss Malibu Teen USA 2017, MSA Dance Miss Malibu Teen 2018។ បន្ទាប់ពីចូលរួមក្នុងកម្មវិធីប្រកួតសម្រស់យុវវ័យជាច្រើន បវរកញ្ញារូបនេះ បានចុះឈ្មោះសម្រាប់បវរកញ្ញារដ្ឋកាលីហ្វ័រញ៉ាឆ្នាំ ២០២៥ និងបានឈ្នះរង្វាន់រងទីពីរ។

នាងធ្លាប់ទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងការស្ទង់មតិកំពូល ១០០ របស់ TC Candler មុខស្អាតបំផុតនៅលើពិភពលោក ២០២១ ។ ក្នុងឆ្នាំនោះ អ្នកដែលជាប់ចំណាត់ថ្នាក់លេខមួយគឺ Lisa សមាជិកក្រុម BlackPink។

ការជាប់ចំណាត់ថ្នាក់ទី១១ ក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០០នៅលើពិភពលោក ២០២១ បានជួយ Kaylyn Slevin ឲ្យល្បីល្បាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាងបានដើរតួជា Beatrice នៅក្នុងស៊េរីបណ្តាញដ៏ល្បីល្បាញ Chicken Girls (រដូវកាលទី ៣) ។

សូមជម្រាបជូនថា Miss Charm 2025 គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា​ក្នុង​ប្រទេស​វៀតណាម។ នេះ​ជា​ឆ្នាំ​ទី​៣​ជាប់​ៗ​គ្នា​ហើយ​ដែល​ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម។ យោងតាមបទប្បញ្ញត្តិថ្មី បេក្ខជនដែលមានអាយុពី ១៨ ដល់ ៣៥ ឆ្នាំអាចប្រកួតប្រជែងក្នុងកម្មវិធី Miss Charm 2025។ រាជនីសម្រស់គឺ Rashmita Rasindran មកពីប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្តាយក្មេក Taylor Swift រងការរិះគន់ថា លេងសើចលើរូបកាយកូនប្រសាស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម