ជីវិតកម្សាន្ដ
កូនស្រីសេដ្ឋីរ៉ែចិន Esther Yu បង្កជម្លោះជាមួយក្រុមការងារភាពយន្ត
ទស្សនិកជនជាច្រើនជឿថា តារាសម្ដែងស្រីជនជាតិចិននាង Esther Yu និងជាកូនស្រីសំណព្វរបស់មហាសេដ្ឋីរ៉ែ នាពេលនេះ បានជួបជម្លោះជាមួយក្រុមការងារភាពយន្ត «Speed and Love» ដោយផ្អែកលើការបង្ហោះជាច្រើនរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាម Znews, 163 បានរាយការណ៍កាលពីថ្ងៃទី ០៦ ខែធ្នូថា តារាស្រីវ័យ២៨ឆ្នាំ បានអាប់ដេតប្រវត្តិរូបរបស់នាងជាមួយនឹងសញ្ញាអារម្មណ៍សោកសៅ។ បន្តិចក្រោយមក នាងបានសរសេរថា «នៅលើផ្លូវឆ្ពោះទៅរកភាពពេញវ័យ អ្នកប្រាកដជាប្រឈមមុខនឹងភាពអយុត្តិធម៌ និងការលំបាកមួយចំនួន។ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពសម្រាប់អ្នករាល់គ្នា។ កុំបារម្ភច្រើនពេក» ។
ការបង្ហោះរបស់នាងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយទទួលបានមតិរាប់ពាន់ពីអ្នកគាំទ្រ។ មនុស្សជាច្រើនបានសម្ដែងការព្រួយបារម្ភចំពោះសុខុមាលភាពរបស់តារាស្រីរូបនេះ។ ពាក្យគន្លឹះរបស់ទស្សនិកជនជាច្រើនបានសរសេរនៅលើអ៉ិនធើណេតថា តើមានអ្វីកើតឡើងជាមួយ Esther Yu? បានឡើងដល់កំពូលយ៉ាងឆាប់រហ័សនៃប្រធានបទដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ដែលមានអ្នកចូលមើល ១៥០លានដងក្នុងមួយថ្ងៃ។
ការស្មានតាមអ៊ីនធឺណិតបានផ្សព្វផ្សាយការចោទប្រកាន់ថា នាងកំពុងបញ្ជូនសញ្ញាទុក្ខព្រួយ បន្ទាប់ពីមានការមិនចុះសម្រុងជាមួយនឹងក្រុមការងារផលិតរឿង «Speed and Love»។ ប្រភពអះអាងថា តារាស្រីរូបនេះត្រូវបានគេបោកឲ្យចុះកុងត្រា។ នាងត្រូវបានគេសន្យាថានឹងសម្ដែងជាតួឯកក្នុងបញ្ជី A ប៉ុន្តែនៅពេលចាប់ផ្ដើមថត នាងបានរកឃើញថាសហតារាសម្ដែង He Yu ជាតារាសម្ដែងក្នុងបញ្ជី B ដែលមានកេរ្តិ៍ឈ្មោះតិចជាងនាង។ នាងត្រូវបានគេរាយការណ៍ថាចង់ឈប់ថត ប៉ុន្តែដោយសារកុងត្រានាងគ្មានជម្រើសអ្វីក្រៅពីការបន្ត។
ជាងនេះទៅទៀត ក្នុងអំឡុងពេលដំណើរការថត ក៏មានសេចក្តីរាយការណ៍ថា Yu និងអ្នកដឹកនាំរឿងមានជម្លោះជាច្រើន សូម្បីតែជម្លោះក្តៅគគុក ដែលប៉ះពាល់ដល់កាលវិភាគនៃការថត។ ក្រោយការបង្ហោះរបស់តារាស្រីរូបនេះ អ្នកគាំទ្ររបស់ Esther Yu បានបង្ហោះនិងចោទសួរអ្នកផលិតរឿង។ ទោះបីជាយ៉ាងណាមកដល់ពេលនេះ ក្រុមការងារនៅមិនទាន់មានការឆ្លើយតបទេ។
Esther Yu ទទួលបានភាពល្បីល្បាញជាអតីតសមាជិកក្រុម The9 ដែលជាក្រុមនារីគម្រោងពីកម្មវិធី “Youth With You 2” របស់ iQIYI ។ ដោយដកស្រង់ពី QQ News កាសែត South China Morning Post បានរាយការណ៍ថា ឪពុករបស់នាងគឺជាមហាសេដ្ឋីរ៉ែ ហើយជីតារបស់នាងគឺជាប្រធានសាជីវកម្មដែក។ ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារនាងត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤០ ពាន់លានយន់ (៥.៦ ពាន់លានដុល្លារ)៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhou Jie ត្រូវគេរិះគន់ថា មិនចូលរួមរំលែកទុក្ខអ្នកនិពន្ធរឿង «ព្រះនាងយេយេ» មុនលាចាកលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


