ជីវិតកម្សាន្ដ
Zhou Jie ត្រូវគេរិះគន់ថា មិនចូលរួមរំលែកទុក្ខអ្នកនិពន្ធរឿង «ព្រះនាងយេយេ» មុនលាចាកលោក
តារាសម្ដែង Zhou Jie ត្រូវអ្នករិះគន់ភាពយន្តរិះគន់ថា មិនបានបង្ហោះសារគោរពលោកស្រី Chiung Yao។ កន្លងមកតួសម្តែងរឿង My Fair Princess សុទ្ធតែបានសម្តែងការចូលរួមរំលែកទុក្ខដល់អ្នកនិពន្ធដែលបានលាចាកលោកនេះ សូម្បីតែ Zhao Wei ក៏បានចែករំលែក ក្រោយបាត់ខ្លួនអស់៣ឆ្នាំលើបណ្តាញសង្គមក៏ដោយ។
អ្នកនិពន្ធស្រី Chiung Yao ដែលជាអ្នកនិពន្ធ My Fair Princess ឬព្រះនាងយេយេ ត្រូវបានគេបញ្ជាក់ថា បានធ្វើអត្តឃាតកាលពីរសៀលថ្ងៃទី ៤ ខែធ្នូ នៅផ្ទះរបស់គាត់ នៃទីក្រុងតៃប៉ិ ក្នុងអាយុ ៨៦ ឆ្នាំ។ សិល្បករល្បីៗដែលត្រូវបានគាំទ្រដោយលោកស្រីទាំងអស់ បានចូលរួមរំលែកទុក្ខ និងសោកស្ដាយចំពោះការស្លាប់របស់អ្នកនិពន្ធស្រីរូបនេះ។ តួដែលសម្ដែងក្នុងរឿងព្រះនាងយ៉េយេគ្រប់គ្នា បានចែករំលែកការលាគ្នា ហើយសូម្បីតែ Zhao Wei ដែលត្រូវគេហាមឃាត់មិនឲ្យចាក់ផ្សាយរយៈពេល ៣ឆ្នាំ ក៏បានលេចមុខសារជាថ្មីនៅលើបណ្តាញសង្គមសរសេរសាររំលែកទុក្ខយ៉ាងក្រៀមក្រំ។ ប៉ុន្តែ មានតែ Zhou Jie ដែលប៉ុណ្ណោះដែលនៅស្ងៀមស្ងាត់ មិនសមានសកម្មភាពអ្វីទាំងអស់។
ទស្សនិកជនដែលធ្លាប់គាំទ្រភាពយន្តចិនបុរាណមួយនេះ បានបង្ហោះនៅលើ Weibo រិះគន់តារាប្រុសវ័យ៥៤ឆ្នាំថា លើកលែងតែ Zhou Jie តួអង្គសំខាន់ទាំងអស់ក្នុងរឿងព្រះនាងយ៉េយ៉េ បានសរសេរសាររំលែកទុក្ខចំពោះអ្នកនិពន្ធ។ Zhou Jie មានបញ្ហាជាមួយតារាសម្ដែង ប៉ុន្តែ Chiung Yao មិនដែលធ្វើបាបគាត់ទេ គាត់ពិតជាអាត្មានិយមពេកហើយ។
ទស្សនិកជនជាច្រើនជឿថា បើគ្មានលោកស្រី Chiung Yao ទេ Zhou Jie ត្រឹមជាតួរងកំប៉ិកកំប៉ុកម្នាក់ប៉ុណ្ណោះ។អ្វីដេលសំខាន់បំផុតនោះគឺ Fan Bingbing ទេដែលជាអ្នកមានជម្លោះជាមួយ Chiung Yao ប៉ុន្តែ ភាពស្មោះត្រង់គឺជាភក្តីភាពដ៏អស់កល្បជានិច្ច នាងបាននិយាយលាអ្នកនិពន្ធស្រីថា អរគុណដែលតែងតែបំភ្លឺខ្ញុំ។ សូមឲ្យអ្នកមានសុភមង្គលនៅស្ថានបរមសុខ។
គួរបញ្ចាក់ដែរថា Zhou Jie កើតនៅឆ្នាំ ១៩៧០ ល្បីល្បាញដោយសារតួនាទីរបស់គាត់ជា Nhi Khang នៅ ក្នុងរឿងព្រះនាងយេយេ តារាសម្ដែងរូបនេះបានជាប់ឈ្មោះក្នុងការងារជាច្រើនទៀតចាប់តាំងពីលោកចាប់ផ្ដើមក្នុងរឿងដ៏កក្រើកមួយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Gong Yoo ទម្លាយអារម្មណ៍ពិត ចំពោះការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ របស់លោក Yoon
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


