ជីវិតកម្សាន្ដ
នីកូ បញ្ជាក់ស្ថានភាព ជេន ក្រោយជួបឧបទ្ទវហេតុ ភ្លើងឆេះខ្លួន ពេលថត MV ថ្មី
ថ្មីៗនេះ មហាជនបានភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំង បន្ទាប់ពីមានដំណឹងថា តារាចម្រៀងស្រីប្រចាំផលិតកម្ម 3F កញ្ញា ជេន បានជួបនូវឧបទ្ទវហេតុ ត្រូវភ្លើងឆាបឆេះខ្លួនអំឡុងពេលដែលកំពុងថត MV ថ្មី។ យ៉ាងណា ពេលនេះត្រូវបានលោក នីកូ ចេញមកបញ្ជាក់អំពីស្ថានភាពរបួសរបស់តារាស្រីរូបនេះ។

តារាចម្រៀង លោក នីកូ ដែលបានស្ថិតនៅក្នុងហេតុការណ៍រន្ធត់នោះ បានលើកឡើងថា លោកបានរត់ទៅឱបនាងភ្លាមទាំងក្ដីតក់ស្លុត ព្រោះក្បាលពោះរលាកខ្លាំង របកស្បែកមក។ មូលហេតុគឺ មុនថតឈុតភ្ជាប់នឹងក្រដាស magic នេះ team work បានតេស្ត៍ដដែលៗរួចហេីយ គឺឃេីញថា វារលត់ភ្លាមរយៈពេល ៣វិនាទី ប៉ុន្តែការឆាបធ្វេីឱ្យមានបញ្ហាគឺឆាបពីស្បៃ។

លោក នីកូ បានបន្តថា៖ “ខ្ញុំបញ្ឃប់ការថតចោលភ្លាមៗ ទោះបីជាបទមួយនេះចំណាយច្រេីនក៏ដោយ ស្ថានភាពភ្លាមៗសូម្បីតែខ្ញុំ និងជេន ក៏មិនដឹងដែរវាមានការលាកខ្លាំង ព្រោះរយៈពេល នៃការឆេះគឺខ្លីបន្ទាប់ពីដោះឈុតចេញ គឺបាននាំទៅកាន់មន្ទីពេទ្យដេីម្បីលាងនូវរបួស ពេលនេះគឺ ជេន បានធូស្បេីយហេីយ”។

តារាចម្រៀង លោក នីកូ បានបញ្ជាក់បន្ថែមថា សូមអគុណសម្រាប់ការបារម្ភ ហេីយក៏សុំទោសមិត្តភក្កិបងប្អូនដែលមេីលដឹងថា អ្នករត់ទៅឱប ជេន គឺជា លោក ហើយរូបលោកមិនបានឆ្លេីយតប ព្រោះម្សិលមិញគឺជាប់រវល់អត់បានកាន់ទូរស័ព្ទ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


