ជីវិតកម្សាន្ដ
ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ
នាយ ពាក់មី ហួសចិត្តនឹងម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ ទឹកចិត្ត បងប្រុស បន្ទាប់ពីបានប្រើប្រាស់រូបរបស់លោក ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្កការយល់ច្រឡំដល់មហាជនថែមទៀត។ ទន្ទឹមនេះ លោកក៏បានស្នើដល់សាធារណជន កុំគាំទ្រអ្នករកសុីបែបនេះឱ្យសោះ។


តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គម រសៀលថ្ងៃទី១៦ ខែមករា នេះ នាយ ពាក់មី បានចែករំលែករូបភាពរបស់គណនីខាងលើ ដែលបានប្រើប្រាស់រូបរបស់លោកកាន់ពាក្យប្រកាស “លក់ផ្ទះ បន្ទាន់ ” រួមនិងផ្ទះមួយខ្នងនៅទីតាំង ភូមិត្រាំស្លឹកខាងត្បូង សង្កាត់កន្ទោប ខណ្ឌកំបូល ខណៈផ្ទះមួយខ្នងនោះ ពុំមែនផ្ទះរបស់លោកឡើយ។
តារាកំប្លែងរូបនេះ មានការហួសចិត្តជាខ្លាំងនឹងទង្វើខាងលើ ហើយថែមទាំងបានចែករំលែករូបភាពនោះ ភ្ជាប់ដោយខ្លឹមសារថា “រកសុីខ្លួនឯង បែរជាយករូបខ្ញុំមកផុសជាមួយ ធ្វេីឱ្យមានការយល់ច្រឡំ សូមបងប្អូនកុំគាំទ្រអ្នករកសុីបែបនេះ” ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ មហាជនដែលជាអ្នកគាំទ្រលោក ក៏បានសម្តែងការមិនពេញចិត្តផងដែរ និងចាត់ទុកថា ជាយុទ្ធទីផ្សារដ៏អសីលធម៌ ក៏ព្រោះតែហ៊ានកើបប្រយោជន៍ ដោយការកេងចំណេញលើអ្នកដទៃ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


