ជីវិតកម្សាន្ដ
ជូរី ល្អហួស មោទនភាព ក្រោយជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើកទី ២
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានឲ្យដឹងថា នាងពិតជាមានមោទនភាពខ្លាំង បន្ទាប់ពីជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើទឹកដីអង្គរជាលើកទី ២ ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់សម្បត្តិដ៏អស្ចារ្យមួយនេះ។

ទស្សនិកជនបានដឹងថា កាលពីថ្មីៗ កន្លងទៅ ពោលអំឡុងចុងឆ្នាំ ២០២៤ គឺ ល្អហួស បានលេចវត្តមានថត”របាំអប្សរា” លើទឹកដីអង្គរជាលើកទី ២ ដោយសារតែឯកសារកាលពីថតលើកទី ១ ត្រូវបានបាត់បង់ប្លង់សំខាន់ៗ បណ្តាលមកពីបញ្ហាបច្ចេកទេសដែលមិនអាចទាញយកវិញបានទេ។

ដោយជោគជ័យក្នុងការថតផលិតវីដេអូឯកសារ”របាំអប្សរា”នេះ ជូរី ល្អហួស បានលើកឡើងថា «របាំអប្សរា ការតស៊ូ ប្រឹងប្រែង មិនបោះបង់ក្នុងការផលិតវីដេអូឯកសារ”របាំអប្សរា” នាងខ្ញុំ ល្អហួស ពិតជារំភើបចិត្តខ្លាំងណាស់ដែលបានផលិតនូវវីដេអូនេះឡើងមកវិញសាជាថ្មី ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់នូវសម្បត្តិដ៏អស្ចារ្យមួយនេះ»។

ល្អហួស ក៏បាននិយាយបន្ថែមថា បើមានកំហុសខុសឆ្គងដោយប្រការណាមួយនៅក្នុងវីដេអូមួយនេះ សូមប្រជាជនកម្ពុជាមេត្តាខន្តីអភ័យទោសដល់នាងផង។

អតីតម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ ២០២៣ រូបនេះ មកទល់ពេលបច្ចុប្បន្នត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងនៅតែមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងទីផ្សារសិល្បៈ ពិសេសថែមទៀតការងារសង្គមជាដើម។

ជាការពិតក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស ជារឿយៗ តែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ទៅលើឆាកជាតិឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


