ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ នឹងប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃចម្រៀង ៤២បទ របស់កវីនិពន្ធ កែវ ឯម ទៅភរិយាលោក បើគ្មានបណ្តឹងជំទាស់
ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានទទួលសំណើរសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពីលោកស្រី សូ សាវឿន ដោយស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ត្រូវជាស្វាមី និងប្រកាសជាដំណឹងដល់មជ្ឈដ្ឋានពាក់ព័ន្ធបានជ្រាប និងដើម្បីទុកពេលសម្រាប់ការដាក់បណ្តឹងជំទាស់ មុនពេលក្រសួងសម្រេចប្រគល់សិទ្ធិ។


ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថាបទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ)។ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២ បទតាមសំណើនាពេលខាងមុខ ប្រសិនបើគ្មានការជំទាស់ពីមជ្ឈដ្ឋានពាក់ព័ន្ធ។
ក្នុងន័យនេះ គឺសំដៅដល់ការទុកពេលដល់មជ្ឈដ្ឋានពាក់ព័ន្ធ រយៈពេល១ខែ សម្រាប់ការដាក់បណ្តឹងតវ៉ាជំទាស់នឹងសំណើរខាងលើ។
ក្នុងនោះក្រសួងសូមប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលមានអាសយដ្ឋានលេខ២២៧ មហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីក្រសួងពិនិត្យនិងដោះស្រាយករណីនៃការជំទាស់នេះ។ សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់ មានរយៈពេលមួយខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ