ជីវិតកម្សាន្ដ
តារាស្រីជើងចាស់អ្នកស្រី សូ សាវឿន ចេញពីប្រភពណា មុនក្លាយជាតារាចម្រៀងសម័យ?
អ្នកស្រី សូ សាវឿន ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបតាំងពីជំនាន់លោក ស៊ីន ស៊ីសាមុតមក។ អ្នកស្រីមានបទចម្រៀងល្បីៗជាច្រើនបទ ដូចជាបទស្ពានកំពង់ហ្លួង បទលលកវាយំ បទស្នេហាក្នុងពេលរាត្រីជាដើម។ តើតារាចម្រៀងរូបនេះមានប្រភពចេញពីណា មុនពេលក្លាយជាតារាចម្រៀងសម័យ?

អ្នកស្រី សូ សាវឿន កើតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៥ នៅឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសូ ប៉ុក អតីតទាហានជំនាន់ខ្មែរឥស្សរៈ និងម្ដាយឈ្មោះ តាត វិល។ អ្នកស្រីមានបងប្អូនបង្កើតតែ២នាក់ប៉ុណ្ណោះ។
ដោយមានឪពុកធំស្នាក់នៅដំណាក់លោក ឃុន តាក ដែលជាថៅកែល្ខោនបាសាក់នោះ អ្នកស្រី សូ សាវឿន បានចាកចេញពីស្រុកកំណើតទៅរស់នៅទីនោះដែរ។ អ្នកស្រីបានចូលជាសមាជិកក្រុមល្ខោនបាសាក់ផ្សារស៊ីឡឹប នៅរាជធានីភ្នំពេញ។

លោក កែវ ឯម ជាតន្ត្រីករ និងជាអ្នកសម្រួលតន្ត្រីមានឈ្មោះល្បីមួយរូប បានពេញចិត្តចំពោះទឹកដមសំឡេងរបស់អ្នកស្រី សូ សាវឿន ហើយលោកក៏ជួយបង្ហាត់បង្រៀនបណ្តុះបណ្តាលផ្នែកសិល្បៈចម្រៀងសម័យដល់អ្នកស្រី។ ដោយមានទឹកដមសំឡេងល្អពីធម្មជាតិអ្នកស្រីបានប្រែក្លាយជីវិតសិល្បៈពីវង់ល្ខោនបាសាក់ទៅជាអ្នកចម្រៀងសម័យ។
អ្នកស្រី សូ សាវឿន បានឱកាសចូលរួមនៅក្នុងក្រុមតន្ត្រីយោធាភិរម្យ។ នៅក្នុងក្រុមតន្ត្រីនេះស្រករគ្នានឹងអ្នកស្រី សាវឿន មានអ្នកម្នាងសៀង ឌី, អ្នកស្រីឈួន ម៉ាឡៃ, អ្នកស្រីឈុន វណ្ណា និងអ្នកស្រី ម៉ៅ សារ៉េត។
ក្នុងជីវិតជាតារាចម្រៀងសម័យអ្នកស្រី សូ សាវឿន មានប្រជាប្រិយភាពប្រហាក់ប្រហែលអ្នកចម្រៀងផ្សេងៗនាជំនាន់ជាមួយគ្នានោះដែរ។

បទចម្រៀងពេញនិយមរបស់អ្នកស្រី សូ សាវឿន មានដូចជា បទស្ពានកំពង់ហ្លួង, ឱ្យផ្កាយលើមេឃ, ឱដើមគគីរ, ម្លប់ដូង, បងអើយស្តាប់ផ្គរ, សារ៉ាវ៉ាន់ស្លៀកខ្យល់, លលកវាយំ, ស្នេហាក្នុងពេលរាត្រី, គេលេងភ្លេងហើយ, វាលវែងឆ្ងាយ, សុវិទ្យា, អ្នកបម្រើតាមយន្តហោះ, ក្លិនស្នេហ៍, ល្ងាចអូនទៅដល់, ជូនអូនទៅម៉ែ, ទឹកលិចភូមិអូន, រាត្រីរាំវង់, ផ្កាក្រវាន់ព្រៃ, និងបទចម្រៀងជាច្រើនទៀត៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


