Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ “ស្ទឹងសែនប៉ារីស” អ្នកស្រី សូ សាវឿន ទោះបីមានវ័យជិត ៨០ឆ្នាំ ក៏ទឹកដមសំឡេងនៅតែពីរោះ

បានផុស

នៅ

រម្លឹក​ដល់​ឈ្មោះ​អ្នក​ស្រី សូ សាវឿន ម្ចាស់​បទ “ស្ទឹង​សែន​ប៉ារីស” គឺ​មហាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស​បាន​ជ្រាប​ច្បាស់​ហើយ នូវ​ភាព​ល្បីល្បាញ​របស់​វីរៈ​សិល្បៈ​ការិនី​ជើងចាស់រូបនេះ ខណៈ​អ្នកស្រីតែង​ទទួលបានការគាំទ្រ​យ៉ាង​ច្រើន​ពី​មហាជន​ ថែម​ទាំង​ការ​សរសើរ​ពី​សមត្ថភាព និង​ទេពកោសល្យ​នានា​នៅ​ក្នុង​អាជីព​សិល្បៈ​រហូលមកទល់ពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក​ដណាស់​អ្នក​ស្រី សូ សាវឿន គឺជា​តារា​ចម្រៀង​ជើងចាស់​ល្បី​ឈ្មោះ​មួយរូបតាំង​ពីជំនាន់​លោក ស៊ីន ស៊ីសាមុត, អ្នកស្រី រស់ សេរីសុទ្ធា , អ្នកស្រី ប៉ែន រ៉ន មកម្លេះ។ អ្នកស្រីមាន​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​បទ​ ដូចជា​បទ “ស្ពានកំពង់ហ្លួង” បទ “ស្ទឹងសែនប៉ារីស, បទ “លលកវាយំ” បទ “ស្នេហា​ក្នុងពេលរាត្រី” ជាដើម។

យ៉ាង​ណាមិញ​អ្នកស្រី សូ សាវឿន ថ្វី​ត្បិតតែ​ធ្លាប់​មាន​ឈ្មោះបោះសំឡេងល្បីល្បាញជាច្រើនឆ្នាំមកហើយ​ក្ដី​តែ​គេ​សង្កេត​ឃើញ​ថា រហូត​មកដល់ពេលនេះ មានទស្សនិកជនមួ​យចំនួន​ក៏ស្ទើរ​តែភ្លេចមុខអ្នកស្រីបាត់​ទៅហើយ ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​ហើយ​សូម្បី​តែតារាចម្រៀង​ខ្លះ​ដែល​យក​បទចម្រៀងរបស់​អ្នកស្រី​ទៅច្រៀង​ឡើវិញក៏ស្ទើរតែមិនចាំមុខអ្នកស្រីផង​ក៏មាន។

ទោះបីបែបជានេះក្តីថ្មីៗនេះអ្នក​ស្រី សូ សាវឿន ក៏បាន​លេចវត្តមាន​នៅ​លើទឹកដី​ប្រទេសកំណើត​កម្ពុជា​ជា​មួយរូប​សម្រស់​ស្រស់​ស្អាត និង​នៅ​តែ​រក្សា​ភាព​ក្មេង​ជាងវ័យសុខ​ភាពរឹងមាំ។ ចំណែកឯទឹក​ដម​សំនៀង​ក៏​នៅតែពិរោះដូចដើម។ តួយ៉ាង​មុន​នេះ​អ្នក​ច្នៃ​ម៉ូដ ឯម រៀម បាន​បញ្ចេញ​វីដេអូ​នៃ​ការ​បង្ហើរ​សំនៀង​របស់អ្នកស្រី សូ សាវឿន ក្នុង​ការជួប​ជុំដោ​យ​ភាពស​ប្បាយរីករាយ។

លោក ឯម រៀម បានលើកឡើងថា «អ្នកស្រី សូ សាវឿន អាយុ ៨០ឆ្នាំជាង​ហើយ​នៅ​តែ​ស្ទាវ​ តោះ​មកស្តាប់​ការរៀបរាប់​របស់​អ្នកស្រី សូ សាវឿន មុនក្លាយជាតារាចំរៀង, អ្នកស្រី សូ សាវឿន គឺជាតារា​ចំរៀងជើងចាស់ជំនាន់​អ្នកស្រី រស់ សេរីសុទ្ធា ,អ្នកស្រី ប៉ែន រ៉ន ដែល​ជារាជនី​សំឡេង​ប្រចាំប្រទេស​កម្ពុជា​នាឆ្នាំ១៩៦០ និ ង១៩៧០»។

ជាការ​ពិត​បើ​និយាយ​ពី​តារា​ចម្រៀង​ផ្នែក​នារី​កាល​ពី​ជំនាន់​ទសវត្សរ៍​ឆ្នាំ៦០-៧០ ពោល​តាំង​ពី​សម័យ​សង្គមរាស្រ្ត​និយម​មក​នោះ​ច្បាស់​ណាស់​គេ​នឹង​គិត​មុនគេទៅ​ដល់អ្នកស្រី រស់ សេរីសុទ្ធា អ្នក​ស្រីប៉ែន រ៉ន ជាដើម រីឯអ្នកស្រី សូ សាវឿន ក៏ស្ថិត​ក្នុងចំណោម​នោះដែរ ដែល​អ្នកស្រីបាន​មាន​ភាពល្បីល្បាញ​ខ្លាំង​មិនចាញ់​អ្នកចម្រៀងល្បីទាំង ២រូបនេះឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម