ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ ផ្តល់សិទ្ធិឱ្យភរិយាលោក កែវ ឯម គ្រប់គ្រងស្នាដៃនិពន្ធលោកត្រឹម១៩បទ លើសំណើសុំ ៤២បទ
ជាថ្មីម្តងទៀតក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្រេចនិងអនុញ្ញាតឲ្យលោកស្រី សូ សាវឿនគឺ មានសិទ្ធិគ្រប់គ្រងត្រឹមតែ ១៩បទលើសំណើស្នើ សុំចំនួន៤២បទរបស់អ្នកនិពន្ធលោក កែវ ឯម ដែលជាស្វាមីរបស់លោកស្រីប៉ុណ្ណោះ។


បើផ្អែកតាមការជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា កន្លងទៅក្រសួងបានចេញសេចក្តីជូនដំណឹងលេខ០៣ សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទាក់ទងនឹងសំណើរបស់លោកស្រី សូ សាវឿន ក្នុងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន ៤២បទ ដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រីគឺលោក កែវ ឯម ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា ក្រោយពីបានទទួលធាតុចូលក៏ដូចជាភស្តុតាងបន្ថែមពីសាធារណជន និងអ្នកជំនាញតូរ្យតន្ត្រី ក្រសួងបានពិនិត្យឡើងវិញ ហើយជាលទ្ធផលគឺលទ្ធភាពដែលក្រសួងអាចអនុញ្ញាតជូនលោកស្រី សូ សាវឿន បានមានត្រឹមតែ១៩ បទប៉ុណ្ណោះ លើសំណើស្នើសុំទាំងអស់ចំនួន ៤២បទ ដូចមានភ្ជាប់ជូននូវបញ្ជីបទចម្រៀងក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រង់ចាំទទួលនូវមតិយោបល់ ឬភស្តុតាងពីសាធារណជន អ្នកជំនាញតូរ្យតន្ត្រី ឬរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងជំទាស់នឹងសំណើរបស់លោកស្រី សូ សាវឿន ខាងលើនេះគឺអាចតាមរយៈលិខិតជាលាយលក្ខណ៍អក្សរ ដោយភ្ជាប់មកជាមួយនូវភស្តុតាងរឹងមាំរួចបញ្ជូនមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋានលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីក្រសួងពិនិត្យលើករណីនៃការជំទាស់សារជាថ្មី។
ក្រសួងបានលើកឡើងទៀតថា ការដាក់ពាក្យស្នើសុំជំទាស់លើករណីនេះ មានរយៈពេលមួយខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


