ជីវិតកម្សាន្ដ
ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ
ក្រោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hea Ra បញ្ចេញមតិចំអន់សម្រស់ភរិយាលោក ជា សុជាតិ ដែលទើបតែសម្រាលកូនហើយថ្មីៗ ធ្វើឱ្យមហាជនក៏ដូចជាអ្នកសិល្បៈប្រតិកម្មមិនពេញចិត្តជំនួសសាមុីខ្លួន ឥឡូវនេះ អ្នកនាង រឹម លក្ម្សី ភរិយា ជា សុជាតិ បានចេញមកបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់បុគ្គលរូបនោះ ដោយបញ្ជាក់ថា សម្តីនោះគញមានតម្លៃឡើយក្នុងចិត្តនាង។
អ្នកនាង រឹម លក្ម្សី ភរិយារបស់លោក ជា សុជាតិ សមាជិកក្រុមតារាចម្រៀងល្បីឈ្មោះ «ក្មេងខ្មែរ» បានតបទៅកាន់បុគ្គលដែលរិះគន់រូបសម្រស់របស់ខ្លួនថា ខ្លួនមិនប្រកាន់នឹងពាក្យមាក់ងាយនោះឡើយ ក៏ព្រោះអ្នកនាង មិនបានឱ្យតម្លៃលើពាក្យសម្តីនោះឡើយ ខណៈអ្នកនាងបែរជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំង ដែលបានបុរសដែលមិនមានចរិកដូចជាអ្នករិះគន់នោះមកធ្វើជាស្វាមី។

អ្នកនាង រឹម លក្ម្សី ថា “មិនអីទេមាត់ជារបស់អ្នក អ្នកអាចនិយាយអីក៏បាន មើលងាយរូបសម្រស់ខ្ញុំយ៉ាងណាក៏បាន ខ្ញុំអត់ប្រកាន់ទេ ព្រោះសម្តីរបស់អ្នកគ្មានតម្លៃក្នុងចិត្តខ្ញុំទេ”។ ឆ្លៀតក្នុងឱកាសនេះដែរ អ្នកនាងបានលើកឡើងនូវចំណុចខ្លះដែលខ្លួនយល់ថា សំណាងដែលបានលោក ជា សុជាតិ ជាស្វាមី។
១. ដាំបាយ ធ្វើម្ហូប លាងចាន បោកខោអាវ ការងារប្រពន្ធគាត់ធ្វើទាំងអស់ មិនឱ្យប្រពន្ធហត់ទេ ការងារប៉ាក្មេងម៉ាក់ក្មេងក៏គាត់ជួយគ្រប់យ៉ាងមិនដែលប្រកាន់ខ្លួនទេ។ ហត់យ៉ាងណាមិនដែលរអ៊ូទេធ្វើបានគ្រប់យ៉ាង។
២. ប្តីខ្ញុំល្អណាស់ គាត់និយាយប្រាប់ថាស្រឡាញ់ខ្ញុំរាល់ថ្ងៃ សសើរប្រពន្ធស្អាត ប្រពន្ធខ្ជូតរាល់ថ្ងៃ មិនថាសម្រស់ប្រពន្ធប្រែប្រួលប៉ុណ្ណា ពេលទម្ងន់គាត់មើលថែខ្ញុំដូចព្រះនាងអ៊ីចឹង មិនចង់ឱ្យប្រពន្ធទៅធ្វើការទេ ប្រាប់ប្រពន្ធថាឈប់ធ្វើការទៅចាំបងចិញ្ចឹម។ មិនចង់ឱ្យខ្ញុំធ្វើអីទេឱ្យសម្រាកឱ្យច្រើន សុខចិត្តហត់ម្នាក់ឯង ប្រពន្ធចង់ទៅណាក៏ជូនទៅដែរ មិនថាខ្លួនឯងធ្វើការហត់ អស់កម្លាំងប៉ុណ្ណា ឮប្រពន្ធមិនស្រួលខ្លួនវិញគឺនៅមិនសុខទេភ័យធ្វើអីមិនត្រូវទេ។
៣. ដល់ពេលសម្រាលហើយ យប់ឡើងគេងបានតែ១ម៉ោង មើលកូនដាច់យប់ម្នាក់ឯងរាល់ថ្ងៃក៏មិនដាស់ប្រពន្ធដែរ សុខចិត្តឱ្យប្រពន្ធគេង ឱ្យប្រពន្ធសម្រាកឱ្យច្រើនអត់ឱ្យប្រពន្ធហត់ទេ ។
៤. ពេលទំងន់ ឡើង ២៣គីឡូ ខ្ញុំនិយាយជាមួយគាត់ថា “បងអូនធាត់ណាស់” អ្វីដែលគាត់តបមកវិញគឺអត់ទេ ប្រពន្ធបងស្អាតណាស់ ប្រពន្ធបងខ្ជូតណាស់ ទោះអូនប៉ុន្មានគីឡូក៏បងនៅតែស្រឡាញ់អូនដែរ អូនស្ថិតនៅលេខរៀងទី១ ក្នុងចិត្តបងជានិច្ច ។
ទន្ទឹមនឹងសំណេរខាងលើនេះ អ្នកនាងក៏បានរៀបរាប់ពីទុក្ខលំបាកក្នុងនាមជាម្តាយម្នាក់ ដែលលះបង់យ៉ាងណា ពេលពពោះកូនក្នុងផ្ទៃ ហើយក៏បានបញ្ជាក់ទៅកាន់បុគ្គលដែលរិះគន់ខ្លួនទៀតថា “អ្នកមើលងាយខ្ញុំចុះ ខ្ញុំមិនប្រកាន់ទេព្រោះការលះបង់របស់ខ្ញុំមិនមែនសម្រាប់អ្នកទេ គឺសម្រាប់កូន ប្តីនិងក្រុមគ្រួសាររបស់ខ្ញុំ។
ជាមួយគ្នានេះ អ្នកនាងក៏មានពាក្យមួយឃ្លាផ្ញើទៅកាន់អ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះថា “អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ”។

គួររំលឹកថា កាលពីថ្ងៃទី៩កុម្ភៈ លោក ជា សុជាតិ បានតែបង្ហាញអារម្មណ៍រំភើបចិត្តក្នុងនាមជាឪពុកកូនដំបូងខ្លួន ភ្ជាប់នឹងរូបភាពជុំគ្រួសារយ៉ាងមានក្តីសុខ ប៉ុន្តែស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយ បានបញ្ចេញមតិមិនខ្វល់ថាប៉ះទង្គិចអារម្មណ៍អ្នកនាង លក្ម្សី ក្នុងនាមជាម្តាយឡើយ ដោយការចំអន់រូបរាងស្ត្រីក្រោយសម្រាល ខណៈដែលគេដឹងជាទូទៅហើយថា រាល់ការពោរពោះកូន ស្ត្រីលះបង់គ្រប់យ៉ាង ទាំងរូបសម្រស់ និងកម្លាំងកាយចិត្ត។
ដោយមើលឃើញបែបនេះ មហាជន និងអ្នកសិល្បៈមួយចំនួន បានចេញមកប្រតិកម្មនឹងមតិនេះ ក៏ដូចជាចែករំលែកព្រោងព្រាតពេញបណ្តាញទំនាក់ទំនងសង្គម។
មកទល់ពេលនេះ ភរិយាលោក ជា សុជាតិ ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈម្តាយនិងកូន មានសុខភាពល្អ សម្រាលបានជោគជ័យយ៉ាងរលូន និងសុខសុវត្ថិភាពផងដែរ។ ក្រោយប្រកាសដំណឹងល្អនេះ សាធារណជនដែលជាអ្នកគាំទ្រលោក ក៏បានចូលរួមអបអរសាទរ និងមានពាក្យជូនពរជាច្រើនទៅកាន់ប៉ាម៉ាក់មួយគូនេះផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


