ជីវិតកម្សាន្ដ
មហាជននិងអ្នកសិល្បៈ ប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ
មហាជន ក៏ដូចជាអ្នកសិល្បៈបានចេញមុខមកប្រតិកម្មនឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hea Ra សឹងគ្រប់គ្នា ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ ដែលទើបតែសម្រាលកូនហើយថ្មីៗ ដោយចែករំលែករូបភាពភ្ជាប់នឹងខ្លឹមសារដូចគ្នាថា ដៀលគេអត់មើលកញ្ចក់ ក៏ដូចជាជូនសារអប់រំខ្លះៗដល់បុគ្គលនោះថា មុនសរសេរអ្វីមួយ គប្បីឆ្លងកាត់ការគិត។
ទន្ទឹមនេះពិធីការិនីដ៏មានប្រជាប្រិយភាព សុភ័ក្រ កុសុម៉ា ក៏បានសម្តែងការហួសចិត្តនឹងម្ចាស់គណនីខាងលើផងដែរ ដែលបានបញ្ចេញមតិរិះគន់ភរិយាសមាជិកក្រុមក្មេងខ្មែរ លោក ជា សុជាតិ នូវរូបសម្បត្តិរបស់នាងដែលទើបតែសម្រាលកូនដំបូងថ្មីៗ។ រឿងរ៉ាវនេះ មហាជនក៏បានសម្តែងការខឹងសម្បារ និងដៀលធ្ងន់ៗទៅកាន់បុគ្គលរូបនោះផងដែរ។

កាលពីថ្ងៃទី៩កុម្ភៈ លោក ជា សុជាតិ ទើបតែបង្ហាញអារម្មណ៍រំភើបចិត្តក្នុងនាមជាឪពុកកូនដំបូងខ្លួន ភ្ជាប់នឹងរូបភាពជុំគ្រួសារយ៉ាងមានក្តីសុខ ប៉ុន្តែស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយ បានបញ្ចេញមតិមិនខ្វល់ថាប៉ះទង្គិចអារម្មណ៍អ្នកនាង លក្ម្សី ក្នុងនាមជាម្តាយឡើយ ដោយការចំអន់រូបរាងស្ត្រីក្រោយសម្រាល ខណៈដែលគេដឹងជាទូទៅហើយថា រាល់ការពោរពោះកូន ស្ត្រីលះបង់គ្រប់យ៉ាង ទាំងរូបសម្រស់ និងកម្លាំងកាយចិត្ត។

ដោយមើលឃើញបែបនេះ មហាជន និងអ្នកសិល្បៈមួយចំនួន បានចេញមកប្រតិកម្មនឹងមតិនេះ ក៏ដូចជាចែករំលែកព្រោងព្រាតពេញបណ្តាញទំនាក់ទំនងសង្គម។ ក្នុងនោះ អ្នកនាង សុភ័ក្រ កុសុម៉ា លើកឡើងថា “គេបង្កើតហ្វេសបុកដើម្បីងាយស្រួលបង្កើតទំនាក់ទំនងល្អជាមួយគ្នានិងគ្នា មិនមែនមានដៃចេះតែសរសេរដោយមិនបានឆ្លងការគិតនោះទេ” ហើយថែមទាំងបានចោទសួរទៅកាន់បុគ្គលរូបនោះដែរថា “ការសរសេររបស់អ្នក ដឹងទេ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេ បើគេចិត្តធ្ងន់មានអី ចុះបើគេចិត្តទន់ គេមិនបាក់ទឹកចិត្ត!?”។
អ្នកនាងបន្ថែមថា “ឈប់ទៅ” ព្រោះថាខ្ញុំឆ្លងកាត់អស់ហើយតាំងពីខ្ញុំនៅក្មេង មីនេះខ្មៅម៉េះ អាក្រក់ម៉េះ មើលស្បែកខ្មៅឡើងគ្រើម មីក្របី មីខ្ទីង ខ្មៅឃើញតែធ្មេញ កាលបានលាបឡេសរដូចគេ ខ្មៅចឹងតតែដាំទឹកក្តៅកោស ខ្មៅចឹងត្រាំទឹកដោះគោមួយពាងក៏មិនសរដែរ ស្គាល់ភាពឈឺចាប់អស់ហើយ រស់ជាមនុស្សដូចគ្នាគួរណាចេះលើកទឹកចិត្ត ចេះសរសើរពាក្យល្អៗគឺបានបុណ្យណាស់”។
គួរជម្រាបថា មកទល់ពេលនេះ ភរិយាលោក ជា សុជាតិ ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈម្តាយនិងកូន មានសុខភាពល្អ សម្រាលបានជោគជ័យយ៉ាងរលូន និងសុខសុវត្ថិភាពផងដែរ។ ក្រោយប្រកាសដំណឹងល្អនេះ សាធារណជនដែលជាអ្នកគាំទ្រលោក ក៏បានចូលរួមអបអរសាទរ និងមានពាក្យជូនពរជាច្រើនទៅកាន់ប៉ាម៉ាក់មួយគូនេះផងដែរ។
គួររំលឹកថា សមាជិកក្រុមក្មេងខ្មែររូបនេះ បានភ្ជាប់ពាក្យនិងរៀបអាពាហ៍ពិពាហ៍ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ជាមួយនារីរូបស្រស់ លក្ម្សី ដែលគេស្គាល់ថា Artist Manager របស់ក្រុមចម្រៀងក្មេងខ្មែរ ក្រោយសាងភាពផ្អែមល្អែមក្នុងនាមជាសង្សារច្រើនឆ្នាំ។ ត្រឹមតែជាង ១ខែ ក្រោយអាពាហ៍ពិពាហ៍ ភរិយារបស់លោក ចាប់ផ្តើមពពោះកូនដំបូង និងទើបតែសម្រាលកូនបាន ៣ថ្ងៃប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


