ជីវិតកម្សាន្ដ
ដ្បិតទទួលការគាំទ្រលើការ Cover បទ «កំភេមតែងខ្លួន» តែ ជា សុជាតិ អះអាងថា អាចជាបទចុងក្រោយ
សមាជិកក្រុមក្មេងខ្មែរលោក ជា សុជាតិ ថ្មីៗនេះបានបញ្ចេញស្នាដៃ Cover ចម្រៀងបទ «កំភេមតែងខ្លួន» ដែលជាសំនៀងដើមរបស់អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបន្តការចែករំលែក។
ទោះបីជាចម្រៀង Cover បទ «កំភេមតែងខ្លួន» របស់លោកទទួលបានការគាំទ្រនិងសរសើរច្រើនពីទស្សនិកជន ប៉ុន្តែអ្វីដែលធ្វើឱ្យកាន់តែភ្ញាក់ផ្អើលថែមទៀតគឺលោក ជា សុជាតិ ស្រាប់តែបង្ហើបថា នេះអាចជាបទចុងក្រោយរបស់ខ្លួន។
តារាចម្រៀងលោក ជា សុជាតិ បានបញ្ជាក់ថា នេះអាចជាបទ Cover ចុងក្រោយរបស់លោក ហើយតទៅមុខលោកអាចនឹងមានស្នាដៃបន្តបន្ទាប់សម្រាប់អ្នកគាំទ្រ។ លោកថា “តើបានមើលវីដេអូពេញហើយនៅទាំងអស់គ្នា? សង្ឃឹមថាបងប្អូនបានរីករាយកំសាន្ត និងចូលចិត្តវីដេអូមួយនេះ”។
ទន្ទឹមគ្នានៃការបញ្ចេញចម្រៀងCoverបទ«កំភេមតែ ងខ្លួន»សំនៀងដើមរបស់អធិរាជសំឡេងមាសលោក តា ស៊ីន ស៊ីសាមុត យើងសង្កេតឃើញមានការគាំទ្រនិងសរសើរពីដឹកដមសំឡេងរបស់តារាប្រុសខាងលើថាច្រៀងបានពិរោះដោយមានអ្នកខ្លះទៀតចង់ឃើញលោកបន្ត Cover បទចម្រៀងជំនាន់ដើម ឱ្យបានច្រើនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


