ជីវិតកម្សាន្ដ
តារាហូលីវូដជើងចាស់ នាង Demi ជាប់ឈ្មោះជា «ស្រីស្អាតបំផុតលើលោក» ក្នុងឆ្នាំ ២០២៥
តារាសម្តែងជនជាតិអាមេរិក អ្នកនាង Demi Moore បានទទួលងារជា «មនុស្សស្អាតបំផុតលើលោក» បន្ទាប់ពីការបោះឆ្នោតជាសកលដោយមហាជនជាច្រើន នាងមានភាពទាក់ទាញជាមួយនឹងរូបរាងដ៏ស្រលន (slim) និងសម្រស់លេចធ្លោគួរជាទីជាប់ចិត្ត ទោះជាចូលដល់វ័យ៦២ឆ្នាំ។

ទស្សនាវដ្តី People កាលពីថ្ងៃទី ២២ ខែមេសា បានប្រកាសដាក់តារាសម្ដែងវ័យ៦២ឆ្នាំ លើគម្របមុខនៃការបោះពុម្ពឆ្នាំនេះដោយផ្តល់កិត្តិយសដល់ស្ត្រីដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក។ មិនតែប៉ុណ្ណោះ គេបានឲ្យដឹងថា Demi បានចំណាយពេលច្រើនក្នុងការសញ្ជឹងគិតអំពីអត្ថន័យនៃភាពស្រស់ស្អាត បន្ទាប់ពីការងារដ៏មមាញឹកមួយក្នុងការផ្សព្វផ្សាយខ្សែភាពយន្តភ័យរន្ធត់ «The Substance»។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន តារាស្រីសាច់ចាំបានកំណត់និយមន័យថ្មីនៃភាពស្រស់ស្អាតក្នុងអាយុ ៦៣ឆ្នាំថា «អ្នកអាចមើលផ្កា និងមើលឃើញភាពទាក់ទាញ។ ក្នុងកម្រិតនេះ ខ្ញុំគិតថា តម្លៃរបស់មនុស្ស ត្រូវបានបង្ហាញតាមរយៈភាពត្រឹមត្រូវ និងការគិតបែបវិជ្ជមាន។ ភាពស្រស់ស្អាតកើតចេញពីភាពសុខស្រួលជាមួយខ្លួនអ្នកផ្ទាល់ មិនមែនអ្នកដទៃឡើយ»។

តារាសម្ដែងជើងចាស់ក៏បាននិយាយទៀតថា ឥឡូវនេះនាងមានអារម្មណ៍ថា ស្រួលខ្លួនជាងមុនឆ្ងាយណាស់។ នាងលែងចង់ធ្វើទារុណកម្មខ្លួនឯង នោះគឺការព្យាយាមរក្សារូបរាងខ្លាំងពេក ដូចកាលទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ហើយនោះគឺជាពេលវេលាដែលហូលីវូដមានភាពតឹងរ៉ឹង ជាមួយនឹងរូបរាងរបស់ពួកគេឲ្យនៅតែវ័យក្មេង និងស្រស់ស្អាត។
ទោះបីយ៉ាងណា ពានរង្វាន់ដែលស្អាតបំផុតរបស់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ដើម្បីផ្តល់កិត្តិយសដល់តារាដែលកំណត់ស្តង់ដារភាពស្រស់ស្អាតឡើងវិញ រក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង និងលើកទឹកចិត្ត។ មកទល់ពេលនេះ តារាហូលីវូដ និងតារាល្បីៗជាច្រើនរូបដូចជា Julia Roberts, Kate Hudson, Leonardo DiCaprio, Tom Cruise សុទ្ធតែបានទទួលកិត្តិយសទាំងអស់។ កាលពីឆ្នាំមុនតារា Sofia Vergara បានទទួលកិត្តិយសនេះ យ៉ាងគគ្រឹកគគ្រេងផងដែរ។
អ្នកនាង Demi Moore កើតនៅឆ្នាំ១៩៦២ និងជាតារាសម្តែងឈានមុខគេរបស់ហូលីវូដ។ នៅឆ្នាំ ២០២៤ តារាជើងចាស់នេះបានចូលរួមសម្តែងជាតួឯកក្នុងរឿង «The Substance» ដោយទទួលបានការតែងតាំងជាតួឯកស្រីល្អបំផុតនៅឯពានរង្វាន់ Academy Awards លើកទី ៩៧។ នៅថ្ងៃទី ១៦ខែមេសាតារាសម្ដែងរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីរបស់ទស្សនាវដ្ដី Time ក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលបំផុតទាំង ១០០នៅលើពិភពលោកក្នុងឆ្នាំ ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសមបំផុត ក្នុងភាពយន្តភាគកូរ៉េ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


