Connect with us

ជីវិតកម្សាន្ដ

Game ពេញនិយមបំផុត របស់អ្នកកើតទសវត្សរ៍៨០-៩០ មុនពិភពលោកឈានចូលយុគសម័យអ៉ីនធឺណិតទំនើប

បានផុស

នៅ

កំឡុងដែលពិភពលោកមិនទាន់ចូលដល់យុគសម័យអ៉ីនធឺណិតនិងបច្ចេកវិទ្យាទំនើបៗ មានឧបករណ៍ក្មេងលេងមួយប្រភេទដែលពេញនិយមបំផុតនៅកម្ពុជា ប្រហែលចាប់ពីអំឡុងឆ្នាំ២០០០ ដល់ ២០១០ នោះគឺហ្គេម Video Game Console ជាឧបករណ៍ដែលប្រើភ្ជាប់ជាមួយនឹងទូរទស្សន៍ ហើយអាចលេងគ្នាពីរនាក់បាន។

ជាមួយកាសែតហ្គេមជាច្រើនជម្រើស តាមរយៈបេសកកម្មខុសៗគ្នា បានផ្តល់អនុស្សាវរីយ៍ដិតក្នុងការចងចាំរបស់កុមារកម្ពុជាជាច្រើន ហើយបើរំលឹកដល់ភាពនិយមនៃវីដេអូហ្គេមដែលកុមារកម្ពុជានិយមលេងខ្លាំងបំផុតកាលណោះ ភាគច្រើនជា វីដេអូហ្គេមផលិតដោយជប៉ុន។

ហ្គេម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងការលើកឡើងខាងលើ កម្ពុជាថ្មី សូមរំលឹកអនុស្សាវរីយ៍ការកម្សាន្តជាង ២០ឆ្នាំមុននៅកម្ពុជា ពិសេសវីដេអូហ្គេមពញនិយមបំផុតមួយចំនួន រួមមាន៖

១. Super Mario
Super Mario ត្រូវបានកុមារកម្ពុជាភាគច្រើនហៅថា “តុក្កតាស៉ីផ្សិត” ។ ហ្គេមនេះ ទទួលបានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា ដែលមានផលិតជាប្រភេទកាសែតហ្គេម និងវីដេអូហ្គេម ដែលអាចភ្ជាប់លេងជាមួយទូរទស្សន៍ ឬមានជាកម្មវិធីសម្រាប់លេងលើឧបករណ៍បច្ចេកវិទ្យា ក៏ដូចជាកុំព្យូទ័រជាដើម ខណៈតួអង្គក្នុងហ្គេមមួយនេះ ក៏បានផលិតលើកម្មវិធី Typing ផងដែរ។

២. Super Contra (អារុំាបូ)
ជាហ្គេមមួយក្នុងចំណោមហ្គេមកាសែតជាច្រើនទៀត ដែលហូរចូលទីផ្សារកម្ពុជា និងមានប្រជាប្រិយភាពខ្លាំង ប្រហែលជាជាង ២ទសវត្សរ៍មុន ខណៈកុមារដែលមានហ្គេមកាសែតនេះលេង សុទ្ធសឹងតែបានស្គាល់ ហើយច្រើនហៅថា “ARambo”។ ហ្គេមនេះ អាចលេងគ្នា ២នាក់បានក្នុងពេលតែមួយ ដែលអាចជួយគ្ក្ងាទៅវិញទៅមកក្នុងដំណើរបេសកកម្មកម្ទេចបន្ទាយសត្រូវ។

៣. Dark Hunt (ហ្គេម បាញ់ទា)
ហ្គេមនេះ បានបង្កើតភាពអស្ចារ្យដល់កុមារទសវត្សនោះខ្លាំង ដោយសារមិនត្រឹមតែអាចភ្ជាប់ជាមួយនឹងទូរទស្សន៍បាន ថែមទាំងអាចប្រើកាំភ្លើងជ័រប្រមាញ់ទា មុខកញ្ចក់ទូរទស្សន៍តែម្តង។ សម្រាប់ក្មេងៗកំឡុងឆ្នាំនោះ គេយល់ថា «ឡូយ» ។

៤. Chocobo Racing (ប្រណាំងកូនទា)
ហ្គេមមួយនេះ ក៏មានការពេញនិយមលេងផងដែរ ដែលផលិតឡើងសម្រាប់ version ឧបករណ៍ហ្គេមប្រភេទថាសវីដេអូ វាត្រូវបានកុមារកម្ពុជាភាគច្រើនហៅថា “ហ្គេម ប្រណាំងកូនទា” ខណៈហ្គេមមួយប្រភេទនេះ នៅតែស្ថិតក្នុងការចងចាំរបស់មនុស្សវ័យត្រាទុក ៣ នៅឡើយ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម