បច្ចេកវិទ្យា
ចំណុចពិសេសរបស់ហ្គេម PUBG៖ New State ដែលទើបចេញក្តៅៗ
នៅថ្ងៃទី១១ខែវិច្ឆិកានេះ ក្រុមហ៊ុន Krafton បានដាក់ហ្គេមស៊េរីថ្មីរបស់ខ្លួនឲ្យ Download ហើយទាំងនៅលើ Google Play របស់ប្រព័ន្ធប្រតិបត្តិការ Android និង Apple App Store របស់ IOS។

ចំណុចពិសេសរបស់ PUBG៖ New State គឺផ្នែកទៅលើទិដ្ឋភាពឆ្នាំ២០៥១ ហើយមានក្រាហ្វិក និងការលេងហ្គេមឆ្លុះបញ្ចាំងពីអនាគត។
ដោយផ្អែកលើការពិពណ៌នានិងឈុតខ្លីៗលើ App Store, ហ្គេមនេះនឹងបង្ហាញនូវគោលគំនិតប្រភេទ Battle Royale របស់អ្នកលេងចំនួន ១០០នាក់ស្រដៀងនឹងហ្គេម BGMI ឬ PUBG Mobile ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ហ្គេមនេះផ្តោតទៅលើការផ្តល់ជូននូវក្រាហ្វិកដូចពិតៗ ជាមួយការលេង និងបង្កើនប្រសិទ្ធភាពកាន់តែប្រសើរឡើង។
ចំណែក Play Store ក៏លើកឡើងអំពីការលេងហ្គេមជាមួយនឹងចំណុចពិសេសៗ ដូចជាការគេចខ្លួន ការហៅយន្តហោះគ្មានមនុស្សបើក និងការស្នើសុំជំនួយផងដែរ។ ហ្គេមនេះនឹងមានផែនទី ៨x៨។

លក្ខខណ្ឌសម្រាប់ទូរសព្ទឬឧបករណ៍ដែលអាចដំឡើងហ្គេម PUBG: New State បាន
PUBG: New State បាននាំមកនូវក្រាហ្វិកអស្ចារ្យជាង PUBG Mobile ឬ BGMI ហើយហ្គេមនេះក៏មានក្រាហ្វិកកម្រិត HD ផងដែរ។
សម្រាប់ Android៖
CPU: 64-bit (ABI arm64 ឬខ្ពស់ជាងនេះ)
RAM: 2GB ឬខ្ពស់ជាងនេះ
ប្រព័ន្ធប្រតិបត្តិការ៖ Android 6.0 ឬខ្ពស់ជាងនេះ
Open GL 3.1 ឬខ្ពស់ជាងនេះ / Vulkan 1.1 ឬខ្ពស់ជាងនេះ
សម្រាប់ iOS៖
ហ្គេមនេះនឹងអាចប្រើជាមួយ iOS13 ឬ iPad OS 13 ឬថ្មីជាងនេះ ជាមួយនឹងទំហំផ្ទុកយ៉ាងតិច 1.2GB៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TOI
ចុចអាន៖ ផ្លូវការ! ក្រុមហ៊ុន Tencent លែងផ្សព្វផ្សាយហ្គេមទូរស័ព្ទ PUBG នៅឥណ្ឌាហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


