ជីវិតកម្សាន្ដ
តា ស៊ីស ស្តីអ្វីមិនរួច បានត្រឹមអង្គុយទឹកភ្នែកសង្វេគកងទ័ពទាំង ១៨រូប ដែលសៀមមិនទាន់ដោះលែង និងលើកដៃសុំពរជ័យជូន
ទស្សនិកជននិងអ្នកគាំទ្របាននិងកំពុងចាប់អារម្មណ៍បន្ទាប់ពីឃើញមានការចែករំលែកឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញវីរសិល្បករជើងចាស់ផ្នែកកំប្លែង លោកតាសង់ស៊ីស អង្គុយស្រក់ទឹកភ្នែក ពេលរំលឹកដល់វីរកងទ័ពខ្មែរទាំង១៨នាក់ដែលសៀមចាប់ទៅមិនទាន់ដោះលែង។

បើតាមរយ:វីដេអូនោះ គេឃើញតារាកំប្លែងជើងចាស់ល្បីឈ្មោះលោកតា សង់ស៊ីស បានសម្តែងក្តីអាណិតអាសូរ និងឈឺចាប់ជាពន់ពេកដោយលោកតាបានត្រឹមសម្រក់ទឹកភ្នែក ទោះបីជាពេលនេះលោកតា សង់ស៊ី មិនអាចនិយាយបានដូចដើមក៏ដោយ។ លោកក៏ខុសពីពលរដ្ឋកម្ពុជានោះដែរ ពិតជាបារម្ភខ្លាំងចំពោះសុវត្ថិភាពវីរកងទ័ពទាំង១៨រូប ខណៈដែលព្រួយថា ខ្លាចគេធ្វើបាបឬរងទារុណកម្មណាមួយ។
តួយ៉ាងតារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដែលជាកូនស្រីបង្កើតរបស់តារាកំប្លែងលោកតា សង់ស៊ីស ក៏បានបង្ហោះវីដេអូភ្ជាន់ខ្លឹមសារខ្លីថា “លោកពុកយំរាល់ ពេលរំលឹកដល់កងទ័ពខ្មែរទាំង១៨នាក់ដែលសៀមចា ប់ទៅ”។នៅក្នុងវីដេអូនោះលោកតា សង់ស៊ីស ក៏បានលើកដៃបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធិជួយឃុំគ្រងថែរក្សារការពារវីរ:កងទ័ពខ្មែរទាំង១៨នាក់និងវីរ:កងទ័ពខ្មែរកំពុងឈរជើងតាមបន្ទាត់ព្រំដែលការពារជាតិមាតិតុភូមិផងដែរ។
គួររំលឹកថា ក្រោយបទឈប់បាញ់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចូលជាធរមាន ទាហានថៃបានប្រើល្បិចចាប់ដៃគ្នាជាមួយទាហានកម្ពុជា រួចចាប់ខ្លួនទៅទាំងអស់តែម្តង។ ក្នុងចំណោមទាហានខ្មែរដែលបានចាប់ទៅនោះ បានប្រគល់មកវិញនូវសាកសពយោធិនម្នាក់ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយសន្យាថា នឹងប្រគល់វីរៈកងទ័ពសេសសល់ជូនកម្ពុជាវិញនៅថ្ងៃទី១ ខែសីហានេះ។
ប៉ុន្តែផ្ទុយទៅវិញ ទាហានថៃនៅតែក្រលាសសម្តី និងអូសបន្លាយពេលម្តងហើយម្តងទៀត ដោយជាក់ស្តែងនៅថ្ងៃនេះ ថៃបញ្ជូនយោធិនមកវិញតែ ២រូបប៉ុណ្ណោះ គឺមានអនុសេនីយ៍ត្រី អាង អឿង វ័យ ៣៧ឆ្នាំ ពលបាលឯក ម៉ម វុទ្ធី វ័យ៥៣ឆ្នាំ ដោយយោធិនទាំងពីររូប ត្រូវបានបញ្ជូនមកវិញក្រោមសភាពម្នាក់ជិះរទេះ និងម្នាក់ទៀតរាងកាយទ្រុឌទ្រោម៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


