Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​រាយការណ៍​ករណី​គ្រុនផ្តាសាយ​ជាង ៧០០​ ០០០​នាក់ និង​ស្លាប់ ៦១នាក់​ក្នុង​ឆ្នាំ​នេះ

បានផុស

នៅ

យោងតាមការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ (ODPC)​ របស់​ប្រទេស​ថៃ ការឆ្លងជំងឺគ្រុនផ្តាសាយ​បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ​២០២៥​នេះ ដោយមាន​ជាង ៧០​ម៉ឺន​ករណី និងអ្នកស្លាប់ចំនួន ៦១នាក់នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍​ទី​៩​ខែ​តុលា ODPC បានជំរុញ​ឲ្យ​សាធារណជនមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលដែលប្រទេសនេះបានផ្លាស់ប្តូរពីរដូវវស្សាទៅអាកាសធាតុត្រជាក់ ដែលជារយៈពេលដែលជំងឺផ្តាសាយរីករាលដាលកាន់តែលឿន។

សេចក្តីថ្លែងការណ៍បាននិយាយថា «ករណីជំងឺគ្រុនផ្តាសាយសរុបចំនួន ៧០២ ២៣៨​ករណី ត្រូវបានកត់ត្រានៅទូទាំងប្រទេសរហូតមកដល់ពេលនេះ ដោយមានអ្នកស្លាប់ចំនួន ៦១​នាក់ ជាពិសេសក្នុងចំណោមមនុស្សចាស់ និងកុមារតូចៗ។ អាជ្ញាធរណែនាំក្រុមដែលមានហានិភ័យខ្ពស់​ឲ្យ​ទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំ»។

លោក Taweechai Visanuyothin នាយក ODPC ប្រចាំ​តំបន់ទី៩​នៅខេត្ត Nakhon Ratchasima បាន​ប្រាប់​ថា ស្ថានភាពកំពុងមានការព្រួយបារម្ភ ដោយសារករណីមាននិន្នាការកើនឡើងរវាងចុងរដូវវស្សា និងដើមរដូវរងា។

លោក Taweechai បានពន្យល់ថា «ជំងឺនេះឆ្លងតាមរយៈការក្អក កណ្តាស់ ឬការប៉ះពាល់ជាមួយដំណក់ទឹកពីអ្នកឆ្លង។ រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង ហៀរសំបោរ ក្អក ឈឺក ឈឺក្បាល អស់កម្លាំង និងឈឺសាច់ដុំ»។

លោកបាន​បន្ថែម​ថា ជំងឺគ្រុនផ្តាសាយអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ ហើយជារឿយៗបណ្តាល​ឲ្យ​មានការផ្ទុះឡើងនៅក្នុងសាលារៀន ពន្ធនាគារ ជំរុំយោធា និងកន្លែងធ្វើការ។ ក្រុម​អាយុ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ​កុមារ​អាយុ​ពី ៥ ទៅ ៩ឆ្នាំ បន្ទាប់​មក​ដោយ​ក្រុម​អាយុ​ក្រោម ៤ឆ្នាំ និង​អ្នក​ដែល​មាន​អាយុ​ពី ១០ ទៅ ១៤ឆ្នាំ។

អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងធ្វើការដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំង​ឲ្យ​បានគ្រប់គ្រាន់នៅទូទាំងប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម