ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះកំបុតត្បូងយ៉ាងសាហាវ ខណៈ៣៩ខេត្ត ប្រឈមព្យុះភ្លៀងដ៏គ្រោះថ្នាក់
ខេត្ត Chachoengsao ប្រទេសថៃ បានជួបប្រទះព្យុះកំបុតត្បូងដ៏សាហាវភ្លាមៗ ដោយបោកកម្ទេចផ្ទះចំនួន៥ខ្នង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ប៉ុន្តែមិនទាន់បញ្ចេញតួលេខទេ។

តាមការផ្សាយរបស់ Khaosod កាលពីរាត្រីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥ ព្យុះបានវាយប្រហារភ្លាមៗនៅភូមិលេខ៣ ឃុំ Theparat នៃស្រុក Ban Pho។
អ្នកភូមិបានឲ្យដឹងថា ព្យុះនេះមានឥទ្ធិពលខ្លាំងណាស់ ដោយខ្យល់កន្ត្រាក់បានបោកបំប៉ើងដំបូលផ្ទះ ព្រមទាំងបង្កការខូចខាតដល់ផ្ទះជាច្រើនខ្នងថែមទៀត។
មិនមែនតែនៅខេត្ត Chachoengsao ទេ នៅឯ Chonburi ឯណោះជួបព្យុះកំបុតត្បូងនិងខ្យល់កួចដែរ ដោយវាបានបោកបក់មកបំផ្លាញហាងនានានិងវាយប្រហារអ្នកដើរលេងកម្សាន្ត ធ្វើឲ្យអ្នកខ្លះត្រូវប៉ើងតាមខ្យល់។

ព្យុះនេះកើតឡើងចំពេលនាយកដ្ឋានឧតុនិយមថៃ ព្រមានថា ខេត្តចំនួន៣៩ ភាគច្រើននៅប៉ែកខាងត្បូង ត្រូវប្រឈមជាមួយព្យុះភ្លៀងដ៏ខ្លាំង បង្កគ្រោះថ្នាក់គ្រប់ពេល។
ស្របពេលជាមួយគ្នានោះ សូម្បីទីក្រុងបាងកកនិងតំបន់ជុំវិញក៏មានហានិភ័យគ្រោះថ្នាក់ផងដែរ ខណៈបើតាមការព្យាករ រាជធានីរបស់ប្រទេសថៃ នឹងជួបព្យុះភ្លៀង៧០%៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


