ព័ត៌មានអន្ដរជាតិ
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១៨ខែកញ្ញា, ប្រទេសថៃបានចេញការព្រមានថា នៅថ្ងៃសុក្រនេះ ព្យុះកំបុតត្បូងមួយនឹងមកវាយប្រហារ ដោយប៉ះពាល់ខ្លាំងតំបន់លើតំបន់ឦសាន។

អគ្គនាយករង និងជាអ្នកនាំពាក្យនាយកដ្ឋានឧតុនិយម លោក Thanasit Iam-ananchai បាននិយាយថា ប្រព័ន្ធសម្ពាធទាបនៅប៉ែកខាងជើងសមុទ្រចិនខាងត្បូង កំពុងវិវត្តទៅជាព្យុះកំបុតត្បូង ហើយនឹងចូលមកដល់ភាគឦសានប្រទេសថៃនៅថ្ងៃសុក្រ ឬអាចឆាប់ជាងនេះក៏ថាបាន។
ឥទ្ធិពលរបស់វា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដី ហើយវាក៏នឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ភាគខាងត្បូងនិងកណ្តាលប្រទេសថៃផងដែរ។

ក្រៅពីព្យុះកំបុតត្បូងនេះ ខេត្តចំនួន៥នៅភាគឦសាន ក៏ប្រឈមមុខគ្រោះទឹកជំនន់ដោយសារទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ផងដែរ។
ខេត្តទាំង៥នោះរួមមាន Bung Kan, Nakhon Phanom, Mukdahan, Amnart Charoen និង Ubon Ratchathani ដូច្នេះប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈនិងតាមដានព័ត៌មានអំពីស្ថានភាពទឹក ឲ្យជាប់លាប់។

ងាកទៅមើលខេត្តភូកេតឯណោះ កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំងណាស់ ជាហេតុជំរុញឲ្យមានការព្រមានអំពីហានិភ័យគ្រោះទឹកជំនន់ បំណាក់ដី និងបាក់ថ្មភ្នំថែមទៀត។
សូមបញ្ជាក់ថា រដូវទឹកជំនន់ឆ្នាំនេះ ហាក់កាចសាហាវខ្លាំង ដោយគិតចាប់តាំងពីពាក់កណ្តាលខែសីហាមក គ្រោះធម្មជាតិបានឆក់យកជីវិតមនុស្សចំនួន២២នាក់ហើយ នៅក្នុងប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តភាគឦសាន ថៃ ចំនួន៥ ប្រឈមគ្រោះថ្នាក់ ព្រោះទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


