ព័ត៌មានអន្ដរជាតិ
មិនមែនតែឯង! សូម្បីសមាជិកគ្រួសាររបស់លោកស្រី Angkana ក៏ត្រូវគេគំរាមដែរ
សមាជិកព្រឹទ្ធសភាថៃ Angkana Neelapaijit កាន់តែគ្មានសុវត្ថិភាពហើយ បន្ទាប់ពីមានអ្នកគំរាមគ្រួសារលោកស្រី ព្រោះតែការទម្លាយរឿងពិតជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការផ្សាយរបស់ Amarin កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥។

តាមរយៈ Facebook គណនីមួយបាន Chat ទៅសមាជិកគ្រួសាររបស់លោកស្រីថា «ប៉ា! សូមថែរក្សាកូនរបស់អ្នកផង កូនរបស់ប៉ាជាជនជាតិថៃ មានបេះដូងខ្មែរ ដោយក្តីបារម្ភពីបេះដូងអ្នកកាន់សាសនាដូចគ្នា»។
គណនីនោះក៏បានចែករំលែកវីដេអូឃ្លីបរបស់លោកស្រី Angkana ផងដែរ ដោយសរសេរ Caption ថា «ខ្ញុំមិនស្អប់ជនជាតិកម្ពុជាទេ ប៉ុន្តែខ្ញុំស្អប់អ្នក»។
មុននេះ លោកស្រី Angkana ក៏រងការគំរាមសម្លាប់ដែរ ដោយសារតែភាពស្មោះត្រង់និងការហ៊ាននិយាយពាក្យពិត ពាក់ព័ន្ធជម្លោះព្រំដែន។
លោកស្រីបានទទួលសារគំរាមសម្លាប់និងការវាយប្រហារយ៉ាងខ្លាំងតាមបណ្តាញអ៊ីនធឺណិត ក្រោយ ហ៊ានចេញមុខនិយាយការពិតថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរំលោភសិទ្ធិមនុស្សជុំវិញករណី Kan Jom Phalang ដឹកនាំការចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ និងការទទួលស្គាល់ថា ថៃជាអ្នកវាយប្រហារកម្ពុជាមុន ថែមទាំងប្រើយន្តហោះចម្បាំង F-16 ទៀតផង។

ក្រោយការបង្ហោះ Facebook ជាបន្តបន្ទាប់ លោកស្រីក៏ក្លាយជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិត ការយាយីនិងឈានដល់ការគំរាមកំហែងដល់អាយុជីវិតទៀតផង។
មានមនុស្សមួយចំនួនបានបំភ្លៃសាររបស់លោកស្រី ដោយចោទប្រកាន់ថា លោកស្រី «កំពុងកាន់ជើងកម្ពុជា» ឬ »«មិនស្នេហាជាតិ» ថែមទាំងបង្កាច់បង្ខូច និងតិះដៀលដល់ការងាររបស់លោកស្រីជាអ្នកការពារសិទ្ធមនុស្សទៀតផង។
យ៉ាងណាដោយសារតែក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ Angkana, អ្នករាយការណ៍ពិសេស UN លោកស្រី Mary Lawler ក៏ចេញសេចក្តីថ្លែងការណ៍ថា «ខ្ញុំព្រួយចិត្តណាស់ ចំពោះរបាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រី Angkana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភា, ជាអតីតស្នងការសិទ្ធិមនុស្សជាតិ និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការការពារសេចក្តីពិត យុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គឺមិនមែនជាបទឧក្រិដ្ឋទេ។ លោកស្រីត្រូវតែទទួលបានការការពារ មិនមែនការថ្កោលទោសឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកព្រឹទ្ធសភាថៃ រងការគំរាមសម្លាប់ ក្រោយហ៊ាននិយាយរឿងពិត ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


