ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាថៃ រងការគំរាមសម្លាប់ ក្រោយហ៊ាននិយាយរឿងពិត ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយសារតែភាពស្មោះត្រង់និងការហ៊ាននិយាយពាក្យពិត ធ្វើឲ្យសមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit រងការគំរាមសម្លាប់ សូម្បីតែតំណាងអង្គការសហប្រជាជតិក៏បារម្ភពីសុវត្ថិភាពរបស់លោកស្រីដែរ។

តាមសេចក្តីរាយការណ៍របស់ Amarin TV នៅថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ លោកស្រី Angkana បានទទួលសារគំរាមសម្លាប់និងការវាយប្រហារយ៉ាងខ្លាំងតាមបណ្តាញអ៊ីនធឺណិត ក្រោយលោកស្រីហ៊ានចេញមុខនិយាយការពិតថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរំលោភសិទ្ធិមនុស្សជុំវិញករណី Kan Jom Phalang ដឹកនាំការចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ និងការទទួលស្គាល់ថា ថៃជាអ្នកវាយប្រហារកម្ពុជាមុន ថែមទាំងប្រើយន្តហោះចម្បាំង F-16 ទៀតផង។
ក្រោយការបង្ហោះ Facebook ជាបន្តបន្ទាប់ លោកស្រី Angkana ក៏ក្លាយជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិត ការយាយីនិងឈានដល់ការគំរាមកំហែងដល់អាយុជីវិតទៀតផង។

មានមនុស្សមួយចំនួនបានបំភ្លៃសាររបស់លោកស្រី ដោយចោទប្រកាន់ថា លោកស្រី «កំពុងកាន់ជើងកម្ពុជា» ឬ »«មិនស្នេហាជាតិ» ថែមទាំងបង្កាច់បង្ខូច និងតិះដៀលដល់ការងាររបស់លោកស្រីជាអ្នកការពារសិទ្ធមនុស្សទៀតផង។
ដោយសារតែក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ Angkana, អ្នករាយការណ៍ពិសេស UN លោកស្រី Mary Lawler បានចេញសេចក្តីថ្លែងការណ៍ថា «ខ្ញុំព្រួយចិត្តណាស់ ចំពោះរបាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រី Angkana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភា, ជាអតីតស្នងការសិទ្ធិមនុស្សជាតិ និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការការពារសេចក្តីពិត យុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គឺមិនមែនជាបទឧក្រិដ្ឋទេ។ លោកស្រីត្រូវតែទទួលបានការការពារ មិនមែនការថ្កោលទោសឡើយ»។

ទន្ទឹមនោះ លោលស្រី Lawler ជំរុញឲ្យរដ្ឋាភិបាលថៃទទួលស្គាល់ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារ Angkana លើសិទ្ធិមនុស្សដែលប្រទេសថៃជាភាគី។
រឿងនេះបញ្ជាក់យ៉ាងច្បាស់ថា មនុស្សមួយចំនួនក្នុងប្រទេសថៃ កំពុងវង្វេងគ្មានដឹងច្បាប់ទម្លាប់ បញ្ឆេះភាពស្អប់ខ្ពើមនិងប្រមាថអាយុជីវិតរបស់អ្នកដែលហ៊ាននិយាយការពិត ហើយពួកគេក៏កំពុងបង្ហាញទៅពិភពលោកថា ថៃបានក្លាយជាប្រទេសអសន្តិសុខ ពោរពេញដោយគ្រោះថ្នាក់ ហ៊ានគំរាមសម្លាប់សូម្បីជាតិសាសន៍ខ្លួនឯង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការចាក់សំឡេងខ្មោចនៅព្រំដែន មជ្ឈដ្ឋានអ្នកនយោបាយថៃយល់ឃើញផ្ទុយគ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


