Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានប៉ាគីស្ថាន ៧ នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្បែរព្រំដែនអាហ្វហ្គានីស្ថាន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ខែ តុលា ហេតុករណ៍ដ៍រន្ធត់បំផ្ទុះគ្រាប់បែកអត្តឃាតដែលធ្វើឡើងដោយក្រុម Tehreek-i-Taliban Pakistan (TTP) បានសម្លាប់ទាហានប៉ាគីស្ថាន ៧ នាក់នៅ Waziristan ខាងជើងក្បែរព្រំដែនអាហ្វហ្គានីស្ថាន។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ូលិស ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារចូលទៅក្នុងបរិវេណកងកម្លាំងសន្តិសុខក្នុងទីក្រុង Mir Ali ដោយបានបង្កឱ្យមានការវាយតប់គ្នាយ៉ាងស្វិតស្វាញបណ្តាលឲ្យពួកសកម្មប្រយុទ្ធបីនាក់ស្លាប់។ ការ​ផ្ទុះ​នេះ​ក៏បានបាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ផ្ទះ​នៅ​ក្បែរ​នោះ។

គួរបញ្ជាក់ថាការវាយប្រហារនេះកើតឡើងចំពេលដែលភាពតានតឹងនៅព្រំដែនជាថ្មីរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវ ដែលភាគីទាំងពីរបានរាយការណ៍ថាមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ក្នុងទីក្រុងកាប៊ុលថាកំពុងកាន់កាប់ក្រុមសកម្មប្រយុទ្ធ TTP ខណៈដែលអាហ្វហ្គានីស្ថានបដិសេធការអះអាងនេះ។

TTP ដែលជាក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានដែលមានទំនាក់ទំនងជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថានបានបង្កើនការវាយប្រហារលើកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់ទីក្រុងអ៊ីស្លាម៉ាបាដក្នុងការពង្រឹងសន្តិសុខព្រំដែន និងរក្សាបទឈប់បាញ់ក៏ដោយ។

អាជ្ញាធរប៉ាគីស្ថានបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយព្រមានថាប្រទេសនេះ «នឹងមិនអត់ឱនចំពោះអំពើភេរវកម្មឆ្លងព្រំដែនឡើយ»៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម