Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​គំរាម​កាត់​ជំនួយ​ទាំង​អស់ បើ​អ៊ីស្រាអែល​កាត់​បញ្ចូលតំបន់ West Bank

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីស្រាអែលប្រថុយនឹងការបាត់បង់ការគាំទ្ររបស់អាមេរិកទាំងអស់ បើខ្លួនបន្តផែនការបញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែល​កំពុង​​ជំរុញ​ផ្នែក​ច្បាប់ដើម្បីធ្វើអធិបតេយ្យភាពជាផ្លូវការលើការតាំងទីលំនៅនៅក្នុងទឹកដីដែល​ខ្លួន​កាន់កាប់។

លោក ដូណាល់ ត្រាំ និង​លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយ​ទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍​ទី​២៣​ខែ​តុលា​ លោកត្រាំ​ បាន​លើក​ឡើង​ថា លោកនឹងកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិក ប្រសិនបើអ៊ីស្រាអែលឆ្ពោះទៅមុខជាមួយនឹងការ​កាត់​បញ្ចូល​ West Bank ជា​ឧបសម្ព័ន្ធ។ ​លោក​បាននិយាយថា «អ៊ីស្រាអែលនឹងបាត់បង់ការគាំទ្រទាំងអស់ពីសហរដ្ឋអាមេរិកប្រសិនបើរឿងនោះកើតឡើង»។

លោកត្រាំ បានបន្ថែមថា «វានឹងមិនកើតឡើងទេ ពីព្រោះខ្ញុំសន្យា​ជាមួយ​​​ក្រុម​ប្រទេសអារ៉ាប់​រួច​ហើយ» ដោយសង្កត់ធ្ងន់ថា ការបញ្ចូលឧបសម្ព័ន្ធនឹងធ្វើ​ឲ្យ​ខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលសម្របសម្រួល​ដោយ​អាមេរិកនាពេលថ្មីៗនេះ។

ដោយបានបន្ទរការព្រមាននេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មានមុនពេលទៅដល់ប្រទេសអ៊ីស្រាអែលថា ការ​កាត់​បញ្ចូលនឹងគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Rubio បាននិយាយថា «វាមិនមែនជាអ្វីដែលយើងនឹងគាំទ្រនៅពេលនេះទេ» ដោយហៅការផ្លាស់ប្តូរនេះថា «អាចគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាព»។

ការអត្ថាធិប្បាយនេះ កើតឡើងនៅពេលដែលសភា​អ៊ីស្រាអែលជំរុញសេចក្ដី​ព្រាង​ច្បាប់​ចំនួនពីរដែលស្វែងរកការបញ្ចូលការតាំងទីលំនៅនៅតំបន់ West Bank ទោះបីជាពួកគេប្រឈមមុខនឹងដំណើរការនីតិប្បញ្ញត្តិដ៏យូរក៏ដោយ។ អនុប្រធានាធិបតី​អាមេរិក​ លោក JD Vance ក៏បានរិះគន់​ទង្វើ​នេះផងដែរ ដោយហៅវាថាជា «ការគំរាម​កំហែងនយោបាយដ៏ឆោតល្ងង់»។

លោក Vance បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹមថា «គោលនយោបាយរបស់រដ្ឋបាលត្រាំ គឺថា West Bank នឹងមិនត្រូវបាន​កាត់​បញ្ចូលដោយអ៊ីស្រាអែលទេ»៕

តំបន់ West Bank (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម