ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ច្រកសមុទ្រហ័រមូស នឹងបើកដំណើរការពេញលេញឡើងវិញ នៅថ្ងៃទី១៩មិថុនា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កប៉ាល់ដឹកជញ្ជូននានា បានចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើងវិញជាបណ្ដើរៗហើយ ហើយលោកសន្យាថា ផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះ នឹងត្រូវបើកឱ្យដំណើរការ «ទាំងស្រុង» នៅត្រឹមថ្ងៃសុក្រ ទី១៩ ខែមិថុនា ខាងមុខ។

តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការប្រកាសនេះ បានធ្វើឡើងភ្លាមៗ ក្រោយពេលវ៉ាស៊ីនតោន និងតេហេរ៉ង់ បានព្រមព្រៀងគ្នាបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ ដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ។ កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនេះ ត្រូវបានមេដឹកនាំទាំងសងខាងចុះហត្ថលេខាជាទម្រង់អេឡិចត្រូនិករួចរាល់ហើយ ហើយគ្រោងនឹងរៀបចំពិធីចុះហត្ថលេខាផ្លូវការ នៅប្រទេសស្វីស។
ដំណឹងនៃការបើកច្រកសមុទ្រឡើងវិញនេះ បានធ្វើឱ្យទីផ្សារពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅបានធ្លាក់ចុះភ្លាមៗជិត ៥ភាគរយ មកនៅត្រឹមប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែល ខណៈផ្សារភាគហ៊ុនសកល បានហក់ឡើងខ្ពស់ ព្រោះច្រកទឹកនេះ ជាផ្លូវដឹកជញ្ជូនប្រេងឆៅដល់ទៅ ២០ភាគរយនៃតម្រូវការពិភពលោក។ ខាងភាគីអ៊ីរ៉ង់ បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «ជ័យជម្នះដ៏ធំធេង» ដែលបានធ្វើឱ្យអាមេរិក និងអ៊ីស្រាអែលបាក់មុខ។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ឈី (Abbas Araghchi) នៅតែបង្ហាញក្តីបារម្ភ ដោយរំលឹកថា កាលពីអតីតកាល អាមេរិកធ្លាប់មានប្រវត្តិហែកកិច្ចព្រមព្រៀងចោលជាញឹកញាប់។
ដ្បិតសង្រ្គាមធំរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវបញ្ចប់ តែកម្តៅសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡានៅក្នុងប្រទេសលីបង់ នៅតែមិនទាន់រលត់នៅឡើយទេ។ អ៊ីរ៉ង់ បានទាមទារឱ្យអាមេរិកធានាថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារនៅលីបង់ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធភ្លាមៗ ដោយប្រកាសថា កងទ័ពរបស់លោក នឹងបន្តឈរជើងនៅលីបង់ ហ្គាហ្សា និងស៊ីរី ដដែល ក្នុងរយៈពេលវែងតាមតែអាចធ្វើទៅបាន ព្រោះសន្តិសុខរបស់អ៊ីស្រាអែលនៅតែស្ថិតក្នុងភាពប្រកាសអាសន្ន ដោយសារតែក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅជុំវិញខ្លួននៅឡើយ។
ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានលាតត្រដាងអស់ក៏ដោយ ប៉ុន្តែភាគីអ៊ីរ៉ង់បានឱ្យដឹងថា អាមេរិកបានយល់ព្រមបញ្ចេញប្រាក់របស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅបរទេសចំនួន ១២ពាន់លានដុល្លារ ព្រមទាំងផ្តល់ប្រាក់សំណងចំពោះការខូចខាតក្នុងពេលសង្រ្គាមថែមទៀតផង។ លើសពីនេះ ភាគីទាំងពីរ នឹងបន្តចរចាលើបញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស ដោយលោក ត្រាំ បានបង្ហើបថា លោកកំពុងចរចាឱ្យអ៊ីរ៉ង់ផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងរយៈពេលពី ១៥ ទៅ ២០ឆ្នាំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


