ព័ត៌មានអន្ដរជាតិ
ថៃនិងកម្ពុជានៅតែជាប់ពន្ធបដិការ១៩ភាគរយដូចគ្នា និងត្រូវបើកចំហទីផ្សារសម្រាប់ទំនិញអាមេរិក
បើទោះបីមានការចរចាដោយឡែកពីគ្នាលើបញ្ហាពន្ធគយនាំចូលទីផ្សារសហរដ្ឋអាមេរិកពីសំណាក់ភាគីជម្លោះកម្ពុជានិងថៃ ប៉ុន្តែរដ្ឋបាលសហរដ្ឋអាមេរិកនៅតែរក្សាអត្រាពន្ធនាំចូលចំនួន១៩ភាគរយដូចគ្នា ហើយទីផ្សារនៃប្រទេសជម្លោះត្រូវតែបើកចំហឥតដែនកំណត់សម្រាប់ផលិតផលអាមេរិក។ នេះបើយោងតាមកិច្ចព្រមព្រៀងទ្វេភាគីនៃប្រទេសនីមួយៗជាមួយសហរដ្ឋអាមេរិក។

យោងសេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកនឹងបន្តរក្សាការដាក់ពន្ធគយចំនួន១៩ភាគរយលើទំនិញរបស់ប្រទេសថៃសម្រាប់ការនាំចូលទីផ្សារសហរដ្ឋអាមេរិក។ លើសពីនោះប្រទេសថៃត្រូវទទួលទិញទំនិញពីសហរដ្ឋអាមេរិក រាប់ចាប់តាំងពីទំនិញផលិតផលកសិកម្ម ថាមពល រហូតដល់យន្តហោះពីសហរដ្ឋអាមេរិក ដែលមានតម្លៃជាង២០ប៊ីលានដុល្លារ។
យោងតាមតួលេខពាណិជ្ជកម្មទ្វេភាគីរវាងថៃនិងសហរដ្ឋអាមេរិកកាលឆ្នាំ២០២៤ ប្រទេសទាំងពីរមានអតិរេកពាណិជ្ជកម្មរហូតដល់ជាង៤៥ប៊ីលានដុល្លារ ដោយក្នុងនោះសហរដ្ឋអាមេរិកនាំចូលទៅថៃមានទំហំទឹកប្រាក់ជិត១៨ប៊ីលាន ចំណែកទំនិញថៃនាំចូលទីផ្សារអាមេរិកមានទំហំទឹកប្រាក់ដល់ទៅជាង៦៣ប៊ីលានដុល្លារ។
យោងតាមឯកសារដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃអាទិត្យទី២៦ខែតុលា សហរដ្ឋអាមេរិក និងថៃបានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលនឹងអនុញ្ញាតឱ្យអ្នកនាំចេញពីប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកដូចដែលមិនធ្លាប់មានពីមុនមក។

សម្រាប់វិស័យពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា សហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ភាគីទាំងពីរ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញនៃប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកដែលមិនធ្លាប់មានពីមុនមក។ នេះយោងតាមកិច្ចព្រមព្រៀងចុះហត្ថលេខាកាលថ្ងៃទី២៦ខែតុលា។
កិច្ចព្រមព្រៀងនោះ បានថ្លែងទៀតថា៖«កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការនឹងកសាងលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់យើង រួមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក-កម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦»។
សហរដ្ឋជាមួយគ្នានេះសហរដ្ឋអាមេរិកនៅតែរក្សាអត្រាពន្ធនាំចូលទីផ្សារអាមេរិកសម្រាប់ទំនិញពីកម្ពុជាក្នុងអត្រា១៩ភាគរយ ដូចដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកាលថ្ងៃទី៥ខែកញ្ញា ពោលគឺក្រោយ១សប្តាហ៍បន្ទាប់ពីកម្ពុជានិងថៃសម្រេចបានបទឈប់បាញ់កាលថ្ងៃទី២៨ខែកក្កដា។
ទាំងប្រទេសថៃនិងកម្ពុជាសុទ្ធតែប្តេជ្ញាចិត្តក្នុងការទទួលយកទំនិញពីសហរដ្ឋអាមេរិកក្នុងអត្រាពន្ធសូន្យ និងទទួលឲ្យនាំចូលដោយគ្មានដែនកំណត់។ ជានេះទៅទៀត អាជ្ញាធរនៃប្រទេសទាំងពីរត្រូវសម្រួលដល់ការនាំចូល ដោយមិនតម្រូវឲ្យមានរបាំងត្រួតពិនិត្យបង្កើតស្តង់ដារផ្ទាល់ខ្លួនដែលនាំឲ្យរាំងស្ទះដល់ទំនិញសហរដ្ឋអាមេរិក៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


