Connect with us

ព័ត៌មានជាតិ

​បើគ្មានការ​ប្រែប្រួល ថៃ​នឹងដោះលែង​យោធាកម្ពុជា​​១៨រូប​នៅថ្ងៃទី​១២វិច្ឆិកា​ ដែលឃុំខ្លួន​​១០៦​ថ្ងៃ​​​​

បានផុស

នៅ

​​សារព័ត៌មាន​របស់​ថៃ​​បាន​ចេញ​ផ្សាយ​យ៉ាងទូលំទូលាយ​​ដោយ​ដកស្រង់ប្រភព​ពី​​កង​យោធពល​​ភូមិន្ទថៃដែល​​អះអាងថា ភាគី​ថៃ​​នឹ​ង​ដោះលែង​​យោធា​​​កម្ពុជា​ទាំង​​១៨រូប​​នៅថ្ងៃទី​​​១២ខេ​វិច្ឆិកា​ឆ្នាំ​២០២៥ តាមច្រក​អន្តរជាតិ​ព្រំ​ដែន​​ព្រំ​ក្នុងខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើគ្មានអ្វីប្រែប្រួល​​ទេ​​ វានឹង​មានរយៈពេល​១០៦ថ្ងៃ​​ ចាប់​តាំងពីថ្ងៃ​ចាប់ខ្លួន​​​រហូត​ដល់​ថ្ងៃដោះលែង​​ទាហាន​កម្ពុជា​​នៅថ្ងៃទី​​១២ខែ​​វិច្ឆិកា​ ដូច​ជាការ​ផ្សព្វផ្សាយ​របស់​​យោធា​ថៃ​នៅថ្ងៃ​ទី​៦ខែ​​វិច្ឆិកា​នេះ។ ​​ទាហា​ន​កម្ពុជា​​ចំនួន​២០រូប​​​ត្រូវ​បាន​​ទាហា​​នថៃ​​ចូល​មក​ចាប់ខ្លួន​នៅ​ច្រក​អានសេះ​​​ស្រុក​ជាប់ក្សាន្ត​ខេត្តព្រះវិហារ​ ក្រោយ​បទ​ឈប់បាញ​ប្រកាស​ចូលជាធរមាន​ជាច្រើនម៉ោង​កាលពីយប់ថ្ងៃទី​២៨ខែ​កក្កដា ហើយ នៅព្រឹកថ្ងៃទី​២៩​ នៅពេលដែលអនុវត្តបទ​ឈប់បាញ់។

ក្រោយ​ចាប់ខ្លួន​​ទាហាន​ទាំង​២០​រូប នៅថ្ងៃទី​៤ខែ​សីហា​​ ភាគី​​ថៃ​​បាន​ដោះលែងយោធា​​​​២រូប​​​ ដោយ​មានអាការៈ​ខុស​ប្រក្រតី​មាន​ធ្លាក់​ខ្លួន​ពិការ និង​វង្វេងស្មារតី ដែល​​ប្រជាជន​កម្ពុជា​បានថ្កោលទោស​​ទង្វើ​​​របស់​យោធា​ថៃ​ប្រព្រឹត្ត​មក​លើ​​ទាហាន​កម្ពុជា។

ចំពោះ​ព័ត៌មាន​ជុំវីញ​ការដោះលែង​ទាហាន​កម្ពុជា​នៅថ្ងៃទី​១២ខែវិច្ឆិកា សារព័ត៌មាន​ថៃ​ Khaosod ជាភាសាអង់គ្លេសបានឱ្យដឹងថា យោធាថៃ​​គ្រោងនឹងប្រគល់យោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ នៅថ្ងៃពុធ​​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការ​​ដោះលែង​នេះ​នឹងធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​​ Ban Phak Kat ក្នុងខេត្ត​ចាន់បូរី ភាគីខាងថៃ​ ប្រឈមនឹង​ច្រក​​អន្តរជាតិ​ព្រំ​​ក្នុងខេត្តប៉ៃ​លិន​ប្រទេសកម្ពុជា។

​​សារ​ព័ត៌មានថៃ​ The Nation ​ក៏បាន​​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រហាក់​ប្រហែលគ្នា​នេះ ជុំវិញ​ការ​ដោះលែង​​យោធា​កម្ពុជា​ទាំង​​១៨រូប​នៅថ្ងៃ​ទី​​១២ខែ​​វិច្ឆិកា​នោះ​។​

ការដោះលែងយោធាខ្មែរទាំង១៨រូប គឺស្ថិត​ក្នុង​ចំណោមលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្រោយ​​​សាក្សី​នៃ​​ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

​​បើ​គ្មាន​អ្វី​ប្រែប្រួល​​ក្រោម​លេស​​ថ្មីៗ​ដែលភាគី​ថៃ​តែង​តែ​ប្រើ​ដើម្បី​ព្យាយាម​ពន្យាពេលដោះលែងទាហាន​កម្ពុជា​ទេ​នោះ វានឹង​មាន​រយៈពេល ១០៦ថ្ងៃ​ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

​កន្លងមក​ ភាគី​​កម្ពុជា​គ្រប់​លំដាប់ថ្នាក់តែង​ធ្វើ​អន្តរាគមន៍​នានាទាំង​មធ្យោបាយ​​ការទូត​ តាមរយៈ​អង្គការ​អន្តរជាតិ​ និង​ប្រទេស​ជាមិត្ត ដើម្បី​​ឱ្យភាគីថៃ ដោះលែង​វីរៈកងទ័ព​កម្ពុជា​ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម