Connect with us

ព័ត៌មានជាតិ

អាជ្ញាធរថ្នាក់មូលដ្ឋាន បន្តយកចិត្តទុកដាក់ដល់គ្រួសារវីរកងទ័ព គឺជាស្មារតីដឹងគុណដែលបានបម្រើជាតិមាតុភូមិ

បានផុស

នៅ

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារវីរកងទ័ពដែលកំពុងបំពេញបេសកកម្មនៅជួរមុខ និងគ្រួសារមានជីវភាពខ្វះខាត សរុបចំនួន ៣៦គ្រួសារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាល ខណ្ឌ៧មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំរាជធានីភ្នំពេញ ។ បានកំណត់យ៉ាងច្បាស់ថា មិនទុកចោលគ្រួសារកងទ័ព និងវីរយុទ្ធជនឡើយ ថ្នាក់ដឹកនាំតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងដិតដល់បំផុត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់ក្រុមគ្រួសារកងទ័ពដែលជួបការលំបាក ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់។

លោក ថេង សុថុល បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ថេង សុថុល បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយចាត់ទុកថា ការជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ពួកគាត់ គឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងស្មារតីដឹងគុណចំពោះ ពួកគាត់ដែលបានបម្រើជាតិមាតុភូមិ។

អំណោយដែលបានផ្តល់ជូននាពេលនោះ រួមមានស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ថវិការមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាការឆ្លើយតប ក្រុមគ្រួសារវីរកងទ័ពទទួលអំណោយបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខណ្ឌ ដែលតែងតែគិតគូរ និងចុះជួយដល់ប្រជាពលរដ្ឋជាប្រចាំ ជាពិសេសក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកផ្នែកជីវភាព៕ អត្ថបទ ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម