ព័ត៌មានអន្ដរជាតិ
Boonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
ទីបំផុត អតីតមេភូមិភាគ២ថៃ Boonsin Padklang បានសារភាពហើយថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបង្គាប់ឲ្យឈប់បាញ់មែន ពេលជម្លោះព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដា។

ថ្លែងក្នុងសិក្ខាសិលានៅខេត្ត Nakhon Pathom, បុរសដែលអុជបញ្ឆេះសង្គ្រាមជាមួយកម្ពុជារូបនេះនិយាយថា លោកផ្ទាល់ជាអ្នកបដិសេធស្តាប់តាមបញ្ជារបស់រដ្ឋដែលឲ្យភូមិភាគ២ ត្រូវបញ្ឈប់ការប្រយុទ្ធ ដោយសារតែខ្លួនឯងចង់បានទឹកដី។
តាមការផ្សាយរបស់ The Nation នៅថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥, Boonsin សារភាពថា៖ «ប្រាំមួយម៉ោងដំបូង នៅថ្ងៃទីមួយនៃការប៉ះទង្គិចគ្នា ថ្នាក់លើបានបញ្ជាឲ្យខ្ញុំឈប់ ប៉ុន្តែខ្ញុំជំទាស់ ហើយស្នើទៅមេបញ្ជាការផ្ទាល់របស់ខ្ញុំ សុំបន្តការប្រយុទ្ធ។ នេះក៏ព្រោះតែខ្ញុំចង់ទាមទារយកទឹកដីមកវិញ ប៉ុន្តែបុគ្គលនោះ (មិនបញ្ចេញឈ្មោះ) បានប្រាប់ឲ្យខ្ញុំឈប់។ បើធ្វើតាមបញ្ជា នោះនឹងស្មើទោសប្រហារជីវិតសម្រាប់ពួកគេ»។
សូមជម្រាបជាថ្មី កងទ័ពកម្ពុជា-ថៃ បានបើកឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅថ្ងៃទី ២៤ ខែកក្កដា។ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលបួនថ្ងៃ ប្រទេសទាំងពីរ បានឈានដល់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២៥ ដែលសម្របសម្រួលដោយភាគីម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Padklang លើកមុនថាចង់ធ្វើត្រឹមពលរដ្ឋល្អម្នាក់ តែឥឡូវទទួលតំណែងទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


