ព័ត៌មានអន្ដរជាតិ
មេដឹកនាំសហភាពអឺរ៉ុប ខ្លាចអាមេរិក «ក្បត់» លើការចរចាសន្តិភាព អ៊ុយក្រែន
មេដឹកនាំសហភាពអឺរ៉ុប «មានការមិនទុកចិត្តយ៉ាងខ្លាំង» ចំពោះការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ Der Spiegel កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ការចម្លងនៃការហៅទូរស័ព្ទថ្មីៗរបស់ពួកគេដែលខ្លួនទទួលបាន។

ចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី៤ធ្នូ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានធ្វើការហៅទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបជាច្រើនរូបទៀត រួមទាំងប្រធានាធិបតីហ្វាំងឡង់ Alexander Stubb និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen។
ការហៅទូរស័ព្ទនេះបានកើតឡើងមួយថ្ងៃ មុនពេលដែលបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសាគឺលោក Jared Kushner បានទៅទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ក្នុងអំឡុងពេលហៅទូរស័ព្ទលោក Macron បាននិយាយថា វាអាចទៅរួចដែលសហរដ្ឋអាមេរិកនឹងក្បត់អ៊ុយក្រែនលើបញ្ហាទឹកដី ដោយគ្មានភាពច្បាស់លាស់ទាក់ទងនឹងការធានាសន្តិសុខ។ ជាពិសេស បញ្ហាទឹកដីនៅតែជាបញ្ហាដ៏រសើបបំផុតមួយនៅក្នុងការចរចា។
មិនតែប៉ុណ្ណោះ លោក Macron ក៏បាននិយាយផងដែរថា ការបន្តកិច្ចចរចាសន្តិភាពអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់លោកហ្សេលេនស្គីផ្ទាល់។ ផែនការសន្តិភាពដើមដែលព្រាងដោយអាមេរិក ត្រូវបានគេរាយការណ៍ថា តម្រូវឲ្យអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃ Donbass ដែលខ្លួននៅតែគ្រប់គ្រងក្នុងចំណោមរឿងផ្សេងទៀត។ សហភាពអឺរ៉ុបបានបដិសេធទាំងស្រុងចំពោះលក្ខខណ្ឌនេះ ដោយទទូចថា ទីក្រុងកៀវមិនគួរបោះបង់ចោលទឹកដីណាមួយឡើយ។
លើសពីនេះទៀត ទស្សនាវដ្តីអាល្លឺម៉ង់បានរាយការណ៍ថា មេដឹកនាំសហភាពអឺរ៉ុបក៏អស់សង្ឃឹមក្នុងការទទួលបានកៅអីនៅតុចរចាផងដែរ។ ក្នុងនោះដែរ ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បាននិយាយក្នុងអំឡុងពេលហៅទូរស័ព្ទថា ទោះជាបច្ចុប្បន្ននេះសហភាពអឺរ៉ុបបានដកខ្លួនចេញមែន ប៉ុន្តែពួកគេត្រូវតែចូលរួមដោះស្រាយដដែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អតីតអ្នកនាំពាក្យ ហ្សេលេនស្គី ភ័យខ្លាចលោក Yermak ទោះអស់តំណែង តែមានឥទ្ធិពលមិនធម្មតា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


