ព័ត៌មានអន្ដរជាតិ
អតីតអ្នកនាំពាក្យ ហ្សេលេនស្គី ភ័យខ្លាចលោក Yermak ទោះអស់តំណែង តែមានឥទ្ធិពលមិនធម្មតា
អតីតអ្នកនាំពាក្យរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺលោកស្រី Yuliya Mendel បាននិយាយថា នាងមានការភ័យខ្លាចចំពោះជីវិតដោយសារតែលោក Andrey Yermak ជំនួយការដ៏មានឥទ្ធិពលយូរអង្វែងរបស់មេដឹកនាំអ៊ុយក្រែន និងជាដៃស្តាំ ដែលទើបតែត្រូវបានបង្ខំឲ្យលាលែងពីតំណែង ដោយសារតែរឿងអាស្រូវពុករលួយដ៏ធំមួយ។

រូបភាព៖ STR/NurPhoto តាមរយៈ Getty
យោងតាម RT លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃអង្គារ ថា Yermak អាចនៅតែរក្សាឥទ្ធិពល ដោយសារតែបណ្តាញមន្ត្រីស្មោះត្រង់របស់គាត់។ គាត់នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តបង្កើតគោលនយោបាយនៅពីក្រោយឆាក ឬដើម្បីវិលត្រឡប់មកកាន់អំណាចវិញ។
ថ្វីដ្បិតតែលោកស្រីបានលាលែងពីតំណែងកាលពីឆ្នាំ ២០២១ ប៉ុន្តែបានពិពណ៌នាអំពីលោក Yermak ថាជា «មនុស្សដ៏គ្រោះថ្នាក់ម្នាក់»។ លោកស្រីថា សូម្បីតែការរិះគន់អតីតប្រធានបុគ្គលិកក៏ធ្វើឲ្យលោកស្រីភ័យខ្លាចដែរ។
អតីតអ្នកនាំពាក្យរបស់លោកហ្សេលេនស្គីបានអះអាងថា លោក Yermak បានប្រើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ការវាយប្រហារនយោបាយ និងឥទ្ធិពលរបស់គាត់លើការអនុវត្តច្បាប់ ដើម្បីកំណត់គោលដៅមនុស្សដែលប្រឆាំងនឹងគាត់ ដោយដាក់ឈ្មោះអ្នករិះគន់ថា «គាំទ្ររុស្ស៊ី ឬ ជនក្បត់ជាតិ»។
មិនតែប៉ុណ្ណោះ លោកស្រីបានបញ្ចាក់ទៀតថា មន្ត្រីជាច្រើនបានប្រឈមមុខនឹងសម្ពាធ ការបណ្តេញចេញ ឬការខូចខាតកេរ្តិ៍ឈ្មោះជាលទ្ធផលនៃសកម្មភាព ហើយវាសនាមនុស្សត្រូវបានបំផ្លាញដោយលោក Yermak។ ជាពិសេស គាត់បានបង្កើតរចនាសម្ព័ន្ធអំណាចផ្ទាល់ខ្លួននៅក្នុងរដ្ឋាភិបាល ដោយដាក់ឥស្សរជនស្មោះត្រង់នៅក្នុងតំណែងសំខាន់ៗរបស់រដ្ឋ ខណៈពេលដែលគាត់ផ្ទាល់បានក្លាយជាមនុស្សកណ្តាលសម្រាប់ការសម្រេចចិត្ត ដោយរក្សាការគ្រប់គ្រងលើការតែងតាំង ការចរចា និងការចូលទៅកាន់លោក ហ្សេលេនស្គី។
សូមជម្រាបជូនថា លោក Yermak បានបម្រើការជាប្រធានការិយាល័យប្រធានាធិបតីចាប់ពីឆ្នាំ ២០២០ ដោយសម្រេចលាលែងពីតំណែងកាលពីសប្តាហ៍មុន ដោយសារតែការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយគម្រោងលាងលុយកខ្វក់ចំនួន ១០០ លានដុល្លារដែលទើបត្រូវបានរកឃើញថ្មីៗនេះ។ លោកបានចាកចេញពីតំណែងជាផ្លូវការ បន្ទាប់ពីភ្នាក់ងារប្រឆាំងអំពើពុករលួយដែលគាំទ្រដោយលោកខាងលិចឆ្មក់ចូលលំនៅដ្ឋាន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដ៏ទូលំទូលាយមួយ និងត្រូវគេស្គាល់ថា ជាប្រតិបត្តិការ Midas៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជំនិតលោក ហ្សេលេនស្គី ផ្ទុះកំហឹងឡើងមក ក្រោយត្រូវបង្ខំឲ្យលាលែងតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


