Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាផ្អាក​សកម្មភាព​សង់សំណង់​អគារ និង​សកម្មភាព​​បង្កផ្សែង​ផ្សេងទៀត​​ នៅ​​​ក្នុង​​ទី​ក្រុង​​ញូវ​ដែ​លី

បានផុស

នៅ

ទី​ក្រុង​​ញូវ​ដែ​លី៖ ឥណ្ឌា​​បាន​​បង្កើន​​ការ​​ទប់​​ស្កាត់​​ការ​​បំពុល​​នៅ​​ក្នុង​ទី​ក្រុង​​ញូវ​ដែ​លី [New Delhi] និង​​តំបន់​​ក្បែរ​ៗ​នោះ បន្ទាប់​​ពី​​​​​ការ​​កើន​​ឡើង​​ភ្លាមៗ​​​នៃ​​​ជាតិ​ពុល​​ក្នុង​​​ខ្យល់​។

អាប់​ចុះ​ខ្លាំង​បង្ក​ក្តី​បារម្ភ​​​​ដល់​បញ្ហា​បរិស្ថាន​​បង្កឡើង​ដោយ​មនុស្ស​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​​ប្រទេស​ឥណ្ឌា​ បាន​​បញ្ជា​​ឱ្យ​​ផ្អាក​​ជា​​បណ្តោះ​អាសន្ន​​ចំពោះ​​សំណង់​​អគារ​ដែល​​មិន​​ចាំ​បាច់ បិទ​​ម៉ាស៊ីន​​កិន​ថ្ម ការ​​​ប្រតិបត្តិ​ការ​​​រុករក​រ៉ែ និង​​បាន​​ណែនាំ​​ឱ្យ​សាលា​រៀនដែល​រៀន​ផ្ទាល់​​នៅ​ក្នុង​ថ្នាក់ ​​ប្តូរ​​ទៅ​​ជា​ថ្នាក់​រៀន​​តាម​អ៊ីន​ធឺណិត​វិញ​ ទៅ​​​តាម​​លទ្ធភាព​​ដែល​អាច​ធ្វើបាន​ដើម្បី​​បញ្ចៀស​ផល​ប៉ះពាល់​​​​សុខភាព​​។ នេះ​​បើ​តាម​​សេចក្ដី​​ប្រកាស​​ព័ត៌មាន​​របស់​​ក្រសួង​​បរិស្ថាន កាល​​ពី​​យប់​​ថ្ងៃ​​ទី​១៣ ខែ​ធ្នូនេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បន្ថែម​ថា ​រថ​យន្តប្រើ​​​ម៉ាស៊ូត និង​សាំង​​​ត្រូវ​​​បាន​​​ហាមឃាត់​​​​មិន​​​ឱ្យ​​​ធ្វើ​​​ដំណើរ​​​​​​​ឆ្លង​កាត់​ចូល​ទីក្រុង​ញូវដេលី​នោះ​ទេ​​​។

ទីក្រុង​ញូវដែលី និង​ជាយ​ក្រុង​ជុំវិញ​នោះ​បាន​ចាត់​​ថ្នាក់ជា​កន្លែង​​ដែល​​បំពុល​ខ្លាំង​បំផុត​របស់​ពិភពលោក ជា​មួយ​នឹង​ផ្សែង​អ័ព្ទ​ក្នុង​រដូវ​រងារ​កាន់តែអាក្រក់​ទៅៗ ​ដោយ​ការដុត​ដំណាំ ផាវ/ក្រាំជ្រូច​ ការ​ធ្វើ​ចរាចរណ៍ដោយ​រថយន្ត​ចំហេះ​​ ឧស្សាហកម្ម និង​ធូលីដែល​ហុយ​ពី​​សំណង់អគារ​​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។

ទោះ​បីជា​មានការ​ទប់ស្កាត់​ជាបន្ទាន់​ក៏​ដោយ ក៏​គុណ​ភាព​ខ្យល់​តែង​តែ​ជ្រាបចូល​ហួស​​ដែន​​កំណត់​​​សុវត្ថិភាព ហើយ​​នាំឱ្យ​ប៉ះ​ពាល់​​​ធ្ងន់​ធ្ងរ​នៃ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម។

សន្ទស្សន៍​គុណភាព​ខ្យល់​នៃ​ទីក្រុងញូវ​ដេលី​បាន​កើន​ឡើង​ដល់កម្រិត​៥៥៥ នៅ​ម៉ោង ១០:៣០ព្រឹក ថ្ងៃទី១៤​ ខែធ្នូ។ នេះ បើយោងតាមឧបករណ៍​វាស់គុណ​ភាព​​ខ្យល់​ [​​IQAir] ដែលជា​ការ​​ប្រមូល​ទិន្នន័យ​បំពុល​ពិភពលោក។ ចំណែក​គុណ​ភាព​ខ្យល់​ កម្រិតក្រោម ១០១ ត្រូវ​បាន​ចាត់​ទុក​ថា ​អាច​ទទួល​យក​បាន ​ហើយ​បើ​មាន​តម្លៃ​លើសពី ៣០០ ត្រូវ​បាន​ចាត់​ថ្នាក់​ថា​មាន​គ្រោះថ្នាក់ខ្លាំង​។

ក្រសួង​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋដែល​នៅ​ជិតៗនោះ​ ត្រូវ​ស្នើ​សុំ​ឱ្យមាន​ការ​​ពិចារណាលើ​ជំហាន​សង្គ្រោះ​បន្ទាន់​បន្ថែម រួម​ទាំងបន្ត​ឱ្យ​មាន​​ការ​បិទមហា​វិទ្យាល័យ​ផង​ដែរ​។

កុមារ មនុស្សចាស់ និង​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ឬ​ជំងឺ​សរសៃឈាម​បេះដូង​ត្រូវ​បាន​ណែនាំ​ឱ្យ​ជៀសវាង​សកម្មភាព​ចេញ​​ក្រៅផ្ទះ និងស្នាក់​នៅ​ក្នុងផ្ទះ​ឱ្យ​បាន​ច្រើនតាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

​ណឺ​ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម