ព័ត៌មានជាតិ
សិស្ស NPIC មានសមត្ថភាពខ្ពស់ក្នុងការបង្កើតឧបករណ៍ទំនាក់ទំនងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិ
យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ Automatic Grounding Station ដែលមានសមត្ថភាពអាចចាប់សញ្ញាជាមួយផ្កាយរណបអន្តរជាតិ។

យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រាប់ឆ្លើយឆ្លងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២ ០០០គីឡូម៉ែត្រក្នុងអំឡុងពេលដែលផ្កាយរណបអន្តរជាតិធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាក្នុងចន្លោះត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោះ។
ចំពោះអត្ថប្រយោជន៍របស់ឧបករណ៍នេះ អាចយកទៅប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាតាមលំហរសមុទ្រ ទំនាក់ទំនងពីដីទៅលើអាកាស អាចទាក់ទងគ្នានៅតាមតំបន់ដាច់ស្រយាលដែលគ្មានសេវាទូរសព្ទទៅដល់។ លើសពីនេះ វាអាចប្រើប្រាស់នៅក្នុងវិស័យយោធា និងវិស័យសន្ដិសុខផ្សេងៗជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ពីយុវតីរូបនេះ។

យុវតី ប៊ុនណារ៉ែន បានបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរយើង គួរតែចាប់យកឱកាសសិក្សារៀនសូត្រពីមុខជំនាញផ្កាយរណបនេះ ព្រោះទីផ្សារក៏កំពុងមានតម្រូវការច្រើនហើយ ដោយជាក់ស្ដែងយើងឃើញថា មានតម្រូវការ ហើយត្រូវប្រើប្រាស់ច្រើនវិស័យ ជាពិសេសនោះ គឺវិស័យបច្ចេកវិទ្យា»។
យុវជន ស៊ា គឹមហុង ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍នេះ ផលិតឡើងក្នុងគោលបំណងចង់បណ្ដុះបណ្ដាលសិស្សនិស្សិតផ្សេងទៀត ដែលមានបំណងសិក្សាជំនាញខាងផ្កាយរណប និងការទំនាក់ទំនងក្រុមការងារផ្កាយរណបអន្តរជាតិ ដើម្បីដកស្រង់បទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ។
យុវជនរូបនេះបន្តថា ការសក្សាជំនាញផ្កាយរណបនេះ ទទួលបានការបណ្ដុះបណ្ដាល និងមានការណែនាំពីគ្រូជំនាញមកពីប្រទេសជប៉ុន និងបារាំង ដើម្បីបានចំណាយពេលវេលាមកជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាឱ្យមានការយល់ដឹងពីកិច្ចការរបស់ផ្កាយរណប និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទៅតាមវិស័យដែលចាំបាច់។

យុវជន គឹមហុង បានបញ្ជាក់ថា «ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ដែលបានសិក្សាជំនាញនេះ ដោយសារជាមុខជំនាញដែលមិនសូវមានការចាប់អារម្មណ៍ពីយុវជននៅក្នុងស្រុកយើង។ ខ្ញុំសូមលើកទឹកចិត្តដល់យុវជនងាកមកចាប់អារម្មណ៍ជំនាញផ្កាយរណបនេះ គឺជំនាញនេះមានការចាំបាច់ខ្លាំងសម្រាប់ស្រុកយើងបច្ចុប្បន្ននេះ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា លោកពិតជាមានមោទនភាពចំពោះយុវជនខ្មែរ ដែលមានសមត្ថភាពក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់នេះ ព្រោះអាចជាគម្រូថ្មីមួយសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ទាក់ទងបច្ចេកវិទ្យា។
លោកបញ្ជាក់ថា «នៅក្នុងវិទ្យាស្ថាន NPIC យើងមានឧបករណ៍ និងសម្ភារៈគ្រប់គ្រាន់សម្រាប់បណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវ ដែលសម្ភារៈទាំងនោះ គឺទំនើបទាន់សម័យកាល។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ យុវជនខ្មែរយើង គួរតែមកចុះឈ្មោះចូលរៀនជំនាញ ព្រោះនៅសាលាយើងនេះ មានជំនាញច្រើនដែលប្អូនអាចជ្រើសរើសទៅតាមចំណងចំណូលចិត្ត និងស្របតាមតម្រូវការទីផ្សារ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


